ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។
ទំនុកតម្កើង 81:7 - ព្រះគម្ពីរខ្មែរសាកល នៅក្នុងទុក្ខវេទនា អ្នកបានស្រែកហៅ ហើយយើងបានរំដោះអ្នក; យើងបានតបនឹងអ្នកពីទីលាក់កំបាំងនៃផ្គរលាន់ យើងបានពិសោធអ្នកនៅត្រង់ទឹកមេរីបា។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រាមានទុក្ខវេទនា អ្នកបានអំពាវនាវ ហើយយើងបានរំដោះអ្នក យើងបានឆ្លើយតបដល់អ្នកពីទីសម្ងាត់នៃផ្គរ យើងបានល្បងលអ្នកនៅទឹកមេរីបា ។ –បង្អង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានជួយរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅប្រភពទឹកមេរីបា។ - សម្រាក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រាដែលមានសេចក្ដីវេទនា នោះឯងបានអំពាវនាវ ហើយអញបានជួយឯងឲ្យរួច អញបានតបដល់ឯងពីទីសំងាត់នៃផ្គរ អញបានល្បងលឯងនៅត្រង់ទឹកមេរីបា។ –បង្អង់ អាល់គីតាប នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង យើងក៏បានជួយរំដោះអ្នក យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ យើងបានល្បងលមើលចិត្តអ្នក នៅប្រភពទឹកមេរីបា។ - សម្រាក |
ចូរស្រែកហៅយើងនៅថ្ងៃនៃទុក្ខវេទនាចុះ នោះយើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងសិរីរុងរឿងដល់យើង”។