នៅពេលព្រះយេហូវ៉ាបានឮ ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង ហើយភ្លើងបានឆេះឡើងទាស់នឹងយ៉ាកុប សេចក្ដីក្រេវក្រោធក៏ឆួលឡើងទាស់នឹងអ៊ីស្រាអែល;
ទំនុកតម្កើង 78:63 - ព្រះគម្ពីរខ្មែរសាកល ភ្លើងបានស៊ីបំផ្លាញពួកមនុស្សកំលោះរបស់ពួកគេ ហើយពួកស្ត្រីព្រហ្មចារីរបស់ពួកគេក៏បាត់ចម្រៀងអាពាហ៍ពិពាហ៍។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្លើងបានឆេះបំផ្លាញពួកកំលោះរបស់គេ ឯស្ត្រីក្រមុំរបស់គេ គ្មានអ្នកណាដណ្តឹងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកយុវជនបានបាត់បង់ជីវិត ដោយសារភ្លើងសង្គ្រាម ហើយគ្មាននៅសល់កំលោះ ដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានភ្លើងឆេះបំផ្លាញពួកកំឡោះគេ ឯពួកក្រមុំរបស់គេ ឥតមានអ្នកណាដណ្តឹងឡើយ អាល់គីតាប ពួកយុវជនបានបាត់បង់ជីវិត ដោយសារភ្លើងសង្គ្រាម ហើយគ្មាននៅសល់កំលោះ ដើម្បីរៀបការជាមួយពួកស្ត្រីក្រមុំទៀតឡើយ។ |
នៅពេលព្រះយេហូវ៉ាបានឮ ព្រះអង្គទ្រង់ព្រះពិរោធយ៉ាងខ្លាំង ហើយភ្លើងបានឆេះឡើងទាស់នឹងយ៉ាកុប សេចក្ដីក្រេវក្រោធក៏ឆួលឡើងទាស់នឹងអ៊ីស្រាអែល;
នៅថ្ងៃនោះ ស្រីប្រាំពីរនាក់នឹងចាប់ប្រុសម្នាក់ ទាំងនិយាយថា៖ “ពួកខ្ញុំនឹងហូបអាហាររបស់ខ្លួន ហើយស្លៀកសម្លៀកបំពាក់របស់ខ្លួន។ សូមឲ្យតែពួកខ្ញុំត្រូវបានហៅតាមឈ្មោះរបស់អ្នកចុះ សូមដកសេចក្ដីអាម៉ាស់របស់ពួកខ្ញុំចេញផង!”។