ទឹកដ៏ច្រើនបានគ្របលើបច្ចាមិត្តរបស់ពួកគាត់ គឺគ្មានសល់អ្នកណាម្នាក់ពីចំណោមពួកគេឡើយ។
ទំនុកតម្កើង 78:53 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានដឹកនាំពួកគាត់ដោយសុវត្ថិភាព ដើម្បីកុំឲ្យពួកគាត់ភ័យខ្លាច ប៉ុន្តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់ពួកគាត់វិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននាំគេដោយសុខសាន្ត មិនឲ្យគេភ័យខ្លាចឡើយ តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដឹកនាំពួកគេយ៉ាងសុខសាន្ត ឥតភ័យខ្លាចអ្វីឡើយ តែខ្មាំងសត្រូវរបស់ពួកគេ ត្រូវលិចលង់ក្នុងទឹកសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ តែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ អាល់គីតាប ទ្រង់ដឹកនាំពួកគេយ៉ាងសុខសាន្ត ឥតភ័យខ្លាចអ្វីឡើយ តែខ្មាំងសត្រូវរបស់ពួកគេ ត្រូវលិចលង់ក្នុងទឹកសមុទ្រ។ |
ទឹកដ៏ច្រើនបានគ្របលើបច្ចាមិត្តរបស់ពួកគាត់ គឺគ្មានសល់អ្នកណាម្នាក់ពីចំណោមពួកគេឡើយ។
ប៉ុន្តែព្រះអង្គបានរលាស់ផារ៉ោន និងកងទ័ពរបស់ទ្រង់ទៅក្នុងសមុទ្រក្រហម ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ដោយសារតែជំនឿ ពួកគេបានឆ្លងសមុទ្រក្រហមដូចឆ្លងកាត់លើដីគោក រីឯពួកជនជាតិអេហ្ស៊ីបដែលសាកល្បង ក៏ត្រូវសមុទ្រលេបបាត់ទៅ។