ទោះបីជាមានការទាំងអស់នេះក៏ដោយ ក៏ពួកគាត់នៅតែប្រព្រឹត្តបាប ហើយមិនបានជឿលើកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 78:17 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគាត់នៅតែបន្តប្រព្រឹត្តបាបទាស់នឹងព្រះអង្គទៀត ដោយបះបោរនឹងព្រះដ៏ខ្ពស់បំផុតនៅទីហួតហែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ទោះជាយ៉ាងនេះក្ដី គេនៅតែប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ ដោយបះបោរប្រឆាំងនឹងព្រះដ៏ខ្ពស់បំផុត នៅទីរហោស្ថាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែប្រព្រឹត្តអំពើបាប ខុសនឹងព្រះហឫទ័យព្រះអង្គជានិច្ច ពួកគេបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត នៅវាលរហោស្ថានដ៏ហួតហែងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាប នឹងទ្រង់ទៀត ជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន អាល់គីតាប ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែប្រព្រឹត្តអំពើបាប ខុសនឹងចិត្តទ្រង់ជានិច្ច ពួកគេបះបោរប្រឆាំងនឹងអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត នៅវាលរហោស្ថានដ៏ហួតហែងនោះ។ |
ទោះបីជាមានការទាំងអស់នេះក៏ដោយ ក៏ពួកគាត់នៅតែប្រព្រឹត្តបាប ហើយមិនបានជឿលើកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គឡើយ។
ប៉ុន្តែពួកគេបានបះបោរ ហើយធ្វើឲ្យព្រះវិញ្ញាណដ៏វិសុទ្ធរបស់ព្រះអង្គព្រួយព្រះហឫទ័យ ដូច្នេះព្រះអង្គបានត្រឡប់ជាសត្រូវដល់ពួកគេ គឺអង្គទ្រង់ផ្ទាល់បានច្បាំងនឹងពួកគេ។