យ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុនគាត់ ទៅឯអេសាវបងប្រុសរបស់គាត់ ដែលនៅស្រុកសៀរក្នុងដែនដីអេដំ
ទំនុកតម្កើង 78:12 - ព្រះគម្ពីរខ្មែរសាកល នៅចំពោះដូនតារបស់ពួកគេ ព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យនៅដែនដីអេហ្ស៊ីប គឺនៅវាលសូអាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ព្រះអង្គបានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន អាល់គីតាប នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ទ្រង់បានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ |
យ៉ាកុបចាត់ពួកអ្នកនាំសារឲ្យទៅមុនគាត់ ទៅឯអេសាវបងប្រុសរបស់គាត់ ដែលនៅស្រុកសៀរក្នុងដែនដីអេដំ
គឺកិច្ចការដ៏អស្ចារ្យដែលធ្វើនៅដែនដីរបស់ហាំ និងកិច្ចការដែលគួរឲ្យស្ញែងខ្លាចនៅសមុទ្រក្រហម។
អេហ្ស៊ីបអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យឲ្យទៅក្នុងកណ្ដាលអ្នកហើយ គឺឲ្យទាស់នឹងផារ៉ោន និងអស់ទាំងរាជបម្រើរបស់ទ្រង់។
ពួកមេដឹកនាំនៃសូអានជាមនុស្សល្ងីល្ងើយ៉ាងខ្លាំង ទីប្រឹក្សាដ៏មានបញ្ញារបស់ផារ៉ោនផ្ដល់សេចក្ដីប្រឹក្សាល្ងង់ខ្លៅ។ តើអ្នករាល់គ្នាអាចទូលទៅផារ៉ោនយ៉ាងដូចម្ដេចថា៖ “ខ្ញុំព្រះបាទជាកូនចៅអ្នកប្រាជ្ញ គឺជាកូនចៅស្ដេចពីបុរាណ”?
ពួកមេដឹកនាំនៃសូអានបានត្រឡប់ជាល្ងីល្ងើ ពួកមេដឹកនាំនៃណូពត្រូវគេបញ្ឆោត ពួកប្រមុខនៃកុលសម្ព័ន្ធអេហ្ស៊ីបបាននាំជនជាតិអេហ្ស៊ីបឲ្យវង្វេង។