បន្ទាប់មក ព្រះអង្គទ្រង់នាំប្រជារាស្ត្ររបស់ព្រះអង្គចេញដំណើរដូចហ្វូងចៀម ហើយនាំផ្លូវពួកគាត់ដូចហ្វូងចៀមនៅទីរហោស្ថាន។
ទំនុកតម្កើង 77:20 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គដូចជាហ្វូងចៀម តាមរយៈដៃរបស់ម៉ូសេ និងអើរ៉ុន៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ដូចជាហ្វូងចៀម ដោយដៃរបស់លោកម៉ូសេ និងលោកអើរ៉ុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ តាមរយៈលោកម៉ូសេ និងលោកអើរ៉ុន ដូចគង្វាលដឹកនាំហ្វូងចៀមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននាំរាស្ត្រទ្រង់ ដូចជាហ្វូងចៀម គឺដោយដៃរបស់ម៉ូសេ នឹងអើរ៉ុន។ អាល់គីតាប ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ តាមរយៈម៉ូសា និងហារូន ដូចអ្នកគង្វាលដឹកនាំហ្វូងចៀមដែរ។ |
បន្ទាប់មក ព្រះអង្គទ្រង់នាំប្រជារាស្ត្ររបស់ព្រះអង្គចេញដំណើរដូចហ្វូងចៀម ហើយនាំផ្លូវពួកគាត់ដូចហ្វូងចៀមនៅទីរហោស្ថាន។
ព្រះអង្គដែលជាអ្នកគង្វាលនៃអ៊ីស្រាអែលអើយ ព្រះអង្គដែលដឹកនាំយ៉ូសែបដូចជាដឹកនាំចៀមអើយ សូមផ្ទៀងព្រះកាណ៌ផង! ព្រះអង្គដែលគង់លើចេរ៉ូប៊ីនអើយ សូមបញ្ចេញពន្លឺផង!