ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 74:7 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​បាន​ដុត​ទីវិសុទ្ធ​របស់ព្រះអង្គ ក៏​បាន​បន្ទាបបន្ថោក​ដំណាក់​នៃ​ព្រះនាម​របស់ព្រះអង្គ​ដល់​ដី​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាន​យក​ភ្លើង​ដុត​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ គេបន្ទាប​បន្ថោក​ព្រះ​ដំណាក់​នៃ​ព្រះ‌នាម​ព្រះ‌អង្គ ហើយ​រំលំ​ព្រះ​ដំណាក់​ព្រះ‌អង្គ​ឲ្យ​រាប​ចុះ​ដល់​ដី។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​បាន​ដុត​ទីសក្ការៈ​របស់​ព្រះអង្គ គេ​បាន​រំលំ និង​បន្ទាប​បន្ថោក​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​បាន​យក​ភ្លើង​ទៅ​ដុត​ទី​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​បង្អាប់​ទី​លំនៅ​នៃ​ព្រះ‌នាម​ទ្រង់​ឲ្យ​រាប​ចុះ​ដល់​ដី

សូមមើលជំពូក

អាល់គីតាប

គេ​បាន​ដុត​ទី‌សក្ការៈ​របស់​ទ្រង់ គេ​បាន​រំលំ និង​បន្ទាប​បន្ថោក​ដំណាក់​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 74:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​ធ្វើឲ្យ​សម្ពន្ធមេត្រី​របស់​បាវបម្រើ​ព្រះអង្គ​ទៅជាមោឃៈ ហើយ​បន្ទាបបន្ថោក​មកុដ​របស់គាត់​ដល់​ដី​។


ព្រះវិហារ​ដ៏វិសុទ្ធ និង​ដ៏រុងរឿង​របស់យើងខ្ញុំ ជា​កន្លែងដែល​ពួក​ដូនតា​របស់យើងខ្ញុំ​បាន​សរសើរតម្កើង​ព្រះអង្គ ត្រូវបាន​ដុត​ដោយ​ភ្លើង ហើយ​អស់ទាំង​ទីពេញចិត្ត​របស់យើងខ្ញុំ​ក៏​បាន​ក្លាយជា​ទីបាក់បែក​ដែរ​។


ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។