ដរាបណានៅមានផែនដី រដូវសាបព្រោះ និងរដូវច្រូតកាត់ ត្រជាក់ និងក្ដៅ រដូវក្ដៅ និងរដូវរងា ថ្ងៃ និងយប់ នឹងមិនឈប់មានឡើយ”៕
ទំនុកតម្កើង 74:17 - ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលតាំងអស់ទាំងព្រំដែននៃផែនដី គឺព្រះអង្គហើយ ដែលបង្កើតឲ្យមានរដូវក្ដៅ និងរដូវរងា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានតាំងព្រំដែនទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ និងរដូវត្រជាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានកំណត់ព្រំដែនរវាងទឹក និងដី ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានតាំងព្រំខណ្ឌទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ នឹងរដូវត្រជាក់។ អាល់គីតាប ទ្រង់បានកំណត់ព្រំដែនរវាងទឹក និងដី ទ្រង់ក៏បានបង្កើតរដូវប្រាំង និងរដូវឆ្នាំដែរ។ |
ដរាបណានៅមានផែនដី រដូវសាបព្រោះ និងរដូវច្រូតកាត់ ត្រជាក់ និងក្ដៅ រដូវក្ដៅ និងរដូវរងា ថ្ងៃ និងយប់ នឹងមិនឈប់មានឡើយ”៕
ក៏ប៉ុន្តែព្រះអង្គមិនបានទុកឲ្យអង្គទ្រង់គ្មានភស្តុតាងឡើយ គឺព្រះអង្គបានធ្វើល្អដោយប្រទានភ្លៀងពីលើមេឃ និងប្រទានរដូវសម្បូរផលផ្លែដល់អ្នករាល់គ្នា ទាំងចម្អែតចិត្តរបស់អ្នករាល់គ្នាដោយអាហារ និងអំណរ”។
ព្រះអង្គបានបង្កើតប្រជាជាតិនីមួយៗពីមនុស្សម្នាក់ ឲ្យរស់នៅលើផ្ទៃផែនដីទាំងមូល ហើយតាំងឲ្យមានសម័យកាលដែលបានកំណត់ទុកមុនសម្រាប់ពួកគេ និងព្រំដែននៃលំនៅរបស់ពួកគេ