Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 74:17 - អាល់គីតាប

17 ទ្រង់​បាន​កំណត់​ព្រំ‌ដែន​រវាង​ទឹក និង​ដី ទ្រង់​ក៏​បាន​បង្កើត​រដូវ​ប្រាំង និង​រដូវ​ឆ្នាំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 គឺ​ព្រះអង្គ​ហើយ ដែល​តាំង​អស់ទាំង​ព្រំដែន​នៃ​ផែនដី គឺ​ព្រះអង្គ​ហើយ ដែល​បង្កើតឲ្យមាន​រដូវក្ដៅ និង​រដូវរងា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ព្រះ‌អង្គ​បាន​តាំង​ព្រំ​ដែន​ទាំង​ប៉ុន្មាន​នៃ​ផែនដី ហើយ​កំណត់​ឲ្យ​មាន​រដូវ​ក្តៅ និង​រដូវ​ត្រជាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះអង្គ​បាន​កំណត់​ព្រំ‌ដែន​រវាង​ទឹក និង​ដី ព្រះអង្គ​ក៏​បាន​បង្កើត​រដូវ​ប្រាំង និង​រដូវ​វស្សា​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទ្រង់​បាន​តាំង​ព្រំ‌ខណ្ឌ​ទាំង​ប៉ុន្មាន​នៃ​ផែនដី ហើយ​កំណត់​ឲ្យ​មាន​រដូវ​ក្តៅ នឹង​រដូវ​ត្រជាក់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 74:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដរាប​ណា​នៅ​តែ​មាន​ផែនដី​នៅ​ឡើយ ដរាប​នោះ​ក៏​នឹង​មាន​រដូវ​សាប​ព្រោះ រដូវ​ច្រូត​កាត់ មាន​ត្រជាក់ មាន​ក្តៅ មាន​រដូវ​ក្តៅ រដូវ​រងា មាន​ថ្ងៃ មាន​យប់ ជា​រហូត​តរៀង​ទៅ​មិន​ដែល​អាក់​ខាន​ឡើយ»។


តាម​យោបល់​អ្នក តើ​ផែនដី​មាន​ទំហំ​ប៉ុន​ណា? បើ​អ្នក​ដឹង ចូរ​និយាយ​មក​ចុះ!


ក៏​ប៉ុន្ដែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អុលឡោះ​នៅ​តែ​សំដែង​ចិត្ត​សប្បុរស​មិន​ដែល​អាក់​ខាន​ឡើយ ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​ទ្រង់ គឺ​ប្រទាន​ទឹក​ភ្លៀង​ពី​លើ​មេឃ និង​ប្រទាន​ភោគ​ផល​មក​បង​ប្អូន​តាម​រដូវ​កាល ធ្វើ​ឲ្យ​បង​ប្អូន​មាន​ម្ហូប​អាហារ​ដ៏​បរិបូណ៌ និង​មាន​អំណរ​សប្បាយ​ក្នុង​ចិត្ដ​ផង»។


អុលឡោះ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។ អុលឡោះ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។


ពេល​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ទឹក​ដី ឲ្យ​ប្រជា‌ជាតិ​ទាំង​ឡាយ ទុក​ជា​កេរ‌មត៌ក ពេល​អុលឡោះ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នា ទ្រង់​បាន​កំណត់​ព្រំដែន ឲ្យ​ជាតិ​សាសន៍​នា​នា ដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម