ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 72:13 - ព្រះគម្ពីរខ្មែរសាកល

ទ្រង់​នឹង​អាណិតអាសូរ​ដល់​អ្នកក្រខ្សត់ និង​មនុស្ស​ទុគ៌ត ក៏​សង្គ្រោះ​ព្រលឹង​របស់​មនុស្ស​ខ្វះខាត​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ​រាជា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ក៏​សង្គ្រោះ​ជីវិត​មនុស្ស​កម្សត់​ទុគ៌ត​នោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌ករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រះ‌ករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្តា ដល់​មនុស្ស​រហេម‌រហាមនឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រីក្រ​ផង

សូមមើលជំពូក

អាល់គីតាប

ស្តេច​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កំសត់​ទុគ៌ត ស្តេច​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។

សូមមើលជំពូក



ទំនុកតម្កើង 72:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះអង្គ​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​មនុស្ស​ខ្វះខាត ដើម្បី​សង្គ្រោះ​ពួកគេ​ពី​ពួកអ្នកដែល​ផ្ដន្ទាទោស​ព្រលឹង​របស់ពួកគេ​៕


“ត្រូវប្រាកដថា កុំឲ្យ​មើលងាយ​ម្នាក់​ក្នុង​អ្នកតូច​ទាំងនេះ​ឡើយ​។ ដ្បិត​ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា បណ្ដា​ទូតសួគ៌​របស់​ពួកគេ​នៅ​ស្ថានសួគ៌ តែងតែ​ឃើញ​ព្រះភក្ត្រ​របស់​ព្រះ​បិតា​ខ្ញុំ​ដែល​គង់នៅ​ស្ថានសួគ៌​ជានិច្ច​។


“មានពរ​ហើយ អ្នក​ដែល​ក្រខ្សត់​ខាង​វិញ្ញាណ ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​ពួកគេ​។