ទំនុកតម្កើង 72:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤13 ទ្រង់នឹងមានសេចក្ដីអាណិតមេត្តា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល13 ទ្រង់នឹងអាណិតអាសូរដល់អ្នកក្រខ្សត់ និងមនុស្សទុគ៌ត ក៏សង្គ្រោះព្រលឹងរបស់មនុស្សខ្វះខាតដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦13 ព្រះរាជាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ហើយក៏សង្គ្រោះជីវិតមនុស្សកម្សត់ទុគ៌តនោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥13 ព្រះករុណាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ព្រះករុណាសង្គ្រោះជីវិតមនុស្សក្រីក្រ។ សូមមើលជំពូកអាល់គីតាប13 ស្តេចអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកំសត់ទុគ៌ត ស្តេចសង្គ្រោះជីវិតមនុស្សក្រីក្រ។ សូមមើលជំពូក |