ជង្គង់របស់ទូលបង្គំទន់ដោយសារតែការតមអាហារ ហើយរូបកាយរបស់ទូលបង្គំក៏ស្គមស្គាំងលែងធាត់។
ទំនុកតម្កើង 69:11 - ព្រះគម្ពីរខ្មែរសាកល កាលទូលបង្គំយកក្រណាត់ធ្មៃធ្វើជាសម្លៀកបំពាក់របស់ខ្លួន នោះទូលបង្គំក៏ក្លាយទៅជាពាក្យប្រដូចបង្អាប់ដល់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលទូលបង្គំយកសំពត់ធ្មៃ មកធ្វើជាសម្លៀកបំពាក់ នោះទូលបង្គំត្រឡប់ជាពាក្យ លេងសើចរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយពួកគេនាំគ្នាយករឿងទូលបង្គំ ទៅលេងសើច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទូលបង្គំយកសំពត់ធ្មៃទុកជាសំលៀកបំពាក់ នោះក៏ត្រឡប់ជាពាក្យប្រៀបផ្ទឹមរបស់គេវិញ អាល់គីតាប ខ្ញុំស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយពួកគេនាំគ្នាយករឿងខ្ញុំ ទៅលេងសើច។ |
ជង្គង់របស់ទូលបង្គំទន់ដោយសារតែការតមអាហារ ហើយរូបកាយរបស់ទូលបង្គំក៏ស្គមស្គាំងលែងធាត់។
នៅគ្រានោះ ព្រះយេហូវ៉ាមានបន្ទូលតាមរយៈអេសាយកូនរបស់អ័ម៉ូសថា៖ “ចូរទៅ ហើយដោះក្រណាត់ធ្មៃចេញពីចង្កេះរបស់អ្នក ព្រមទាំងដោះស្បែកជើងរបស់អ្នកចេញពីជើងអ្នកចុះ”។ គាត់ក៏ធ្វើដូច្នោះ គឺដើរអាក្រាត ទាំងជើងទទេ។
នៅថ្ងៃនោះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានៃពលបរិវារ បានហៅអ្នករាល់គ្នាមក ឲ្យយំសោក ឲ្យទួញសោក ឲ្យកោរសក់ និងឲ្យក្រវាត់ក្រណាត់ធ្មៃ។