ទ្រង់នឹងបែរព្រះភក្ត្ររបស់ទ្រង់ទៅបន្ទាយនៅទឹកដីរបស់ទ្រង់វិញ ប៉ុន្តែទ្រង់នឹងជំពប់ ហើយដួល ក៏គ្មានអ្នកណាឃើញទ្រង់ទៀតឡើយ។
ទំនុកតម្កើង 37:35 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ដ៏កាចសាហាវ ហើយគេរីកឡើងដូចរុក្ខជាតិខៀវខ្ចីនៅទីកំណើតរបស់វា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានឃើញមនុស្សអាក្រក់មានអំណាច ហើយលេចត្រដែតឡើង ដូចដើមតាត្រាវនៅភ្នំល្បាណូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ គេរីកចម្រើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានឃើញមនុស្សអាក្រក់មានអំណាចយ៉ាងសន្ធឹក ហើយកំពុងតែពង្រីកធំឡើង ដូចជាដើមឈើខ្ចី ដែលចំរើននៅទីកំណើតវា អាល់គីតាប ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ប្រើអំណាចផ្ដាច់ការ គេរីកចំរើនឡើង ដូចដើមឈើមានស្លឹកខៀវខ្ចីបែកមែកសាខា។ |
ទ្រង់នឹងបែរព្រះភក្ត្ររបស់ទ្រង់ទៅបន្ទាយនៅទឹកដីរបស់ទ្រង់វិញ ប៉ុន្តែទ្រង់នឹងជំពប់ ហើយដួល ក៏គ្មានអ្នកណាឃើញទ្រង់ទៀតឡើយ។
ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយក៏ចូលមក ហើយយើងប្រាប់យល់សប្តិនោះដល់ពួកគេ ប៉ុន្តែពួកគេឲ្យយើងដឹងការកាត់ស្រាយនៃយល់សប្តិនោះមិនបានឡើយ។
អំណាចរបស់ទ្រង់នឹងបានជាខ្លាំង ប៉ុន្តែមិនមែនដោយអំណាចរបស់អង្គទ្រង់ទេ។ ទ្រង់នឹងបំផ្លាញបែបគួរឲ្យស្ញែង ទ្រង់នឹងប្រព្រឹត្ត ហើយជោគជ័យផង ទ្រង់នឹងបំផ្លាញពួកមនុស្សខ្លាំងពូកែ និងប្រជាជនដ៏វិសុទ្ធ។