ទំនុកតម្កើង 139:9 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើទូលបង្គំត្រដាងស្លាបនៃអរុណទៅរស់នៅចុងម្ខាងនៃសមុទ្រ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើទូលបង្គំពាក់ស្លាបហោះ ទៅទិសព្រះអាទិត្យរះ ហើយទៅរស់នៅឯទីបំផុតនៃសមុទ្រ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីទូលបង្គំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើទូលបង្គំនឹងយកស្លាបនៃបច្ចូសកាល ហោះទៅនៅឯទីបំផុតនៃសមុទ្រ អាល់គីតាប ទោះបីខ្ញុំពាក់ស្លាបហោះ ទៅកន្លែងព្រះអាទិត្យរះ ឬទោះបីខ្ញុំទៅរស់នៅខាងនាយសមុទ្រក្តី |
ព្រះអាទិត្យរះពីជើងមេឃម្ខាង ហើយចលនាជុំវិញរបស់វាទៅដល់ជើងមេឃម្ខាងទៀត គ្មានអ្វីលាក់បាំងពីកម្ដៅវាឡើយ។
រីឯចំពោះអ្នករាល់គ្នាដែលកោតខ្លាចនាមរបស់យើងវិញ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើងដោយមានការប្រោសឲ្យជាក្នុងស្លាបរបស់វា នោះអ្នករាល់គ្នានឹងចេញទៅ ហើយលោតកញ្ឆេងដូចជាកូនគោនៅក្រោល”។