ព្រះអង្គទ្រង់ធ្វើឲ្យព្រលឹងរបស់ខ្ញុំបានដូចដើមវិញ ព្រះអង្គទ្រង់នាំខ្ញុំតាមផ្លូវនៃសេចក្ដីសុចរិត ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
ទំនុកតម្កើង 139:10 - ព្រះគម្ពីរខ្មែរសាកល សូម្បីតែនៅទីនោះ ព្រះហស្តរបស់ព្រះអង្គនឹងដឹកនាំទូលបង្គំ ហើយព្រះហស្តស្ដាំរបស់ព្រះអង្គនឹងកាន់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏គង់តែព្រះហស្តរបស់ព្រះអង្គ នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំរបស់ព្រះអង្គ នឹងក្តាប់ទូលបង្គំជាប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ ហើយជួយទូលបង្គំ ដោយព្រះបារមីរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គង់តែព្រះហស្តទ្រង់នឹងនាំទូលបង្គំនៅទីនោះ ហើយព្រះហស្តស្តាំទ្រង់នឹងក្តាប់ទូលបង្គំដែរ អាល់គីតាប ក៏ទ្រង់នៅទីនោះ ដើម្បីដឹកនាំខ្ញុំ ហើយជួយខ្ញុំ ដោយអំណាចរបស់ទ្រង់។ |
ព្រះអង្គទ្រង់ធ្វើឲ្យព្រលឹងរបស់ខ្ញុំបានដូចដើមវិញ ព្រះអង្គទ្រង់នាំខ្ញុំតាមផ្លូវនៃសេចក្ដីសុចរិត ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
ដ្បិតយើងគឺយេហូវ៉ា ជាព្រះរបស់អ្នក យើងនឹងកាន់ដៃស្ដាំរបស់អ្នក ទាំងនិយាយនឹងអ្នកថា៖ “កុំខ្លាចឡើយ យើងនឹងជួយអ្នក”។