អេហ្ស៊ីបអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យឲ្យទៅក្នុងកណ្ដាលអ្នកហើយ គឺឲ្យទាស់នឹងផារ៉ោន និងអស់ទាំងរាជបម្រើរបស់ទ្រង់។
ទំនុកតម្កើង 136:15 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គបានរលាស់ផារ៉ោន និងកងទ័ពរបស់ទ្រង់ទៅក្នុងសមុទ្រក្រហម ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអង្គបានបោះទម្លាក់ផារ៉ោន ព្រមទាំងពលទ័ពរបស់ស្ដេច ទៅក្នុងសមុទ្រក្រហម ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យព្រះចៅផារ៉ោន និងកងទ័ពរបស់ស្ដេចលិចលង់ ក្នុងសមុទ្រកក់នោះ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែបានរលាស់ទំលាក់ផារ៉ោន ព្រមទាំងពលទ័ពទៅក្នុងសមុទ្រក្រហម ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប អាល់គីតាប ទ្រង់ធ្វើឲ្យស្តេចហ្វៀរ៉អ៊ូន និងកងទ័ពរបស់គាត់លិចលង់ ក្នុងសមុទ្រក្រហមនោះ ដ្បិតចិត្តមេត្តាករុណារបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ! |
អេហ្ស៊ីបអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យឲ្យទៅក្នុងកណ្ដាលអ្នកហើយ គឺឲ្យទាស់នឹងផារ៉ោន និងអស់ទាំងរាជបម្រើរបស់ទ្រង់។
ដោយសារតែសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ សូមបំផ្លាញជីវិតពួកសត្រូវរបស់ទូលបង្គំ ហើយកម្ទេចអស់ទាំងបច្ចាមិត្តនៃព្រលឹងរបស់ទូលបង្គំផង ដ្បិតទូលបង្គំជាបាវបម្រើរបស់ព្រះអង្គ!៕
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ ព្រះអង្គទ្រង់ឆ្លើយនឹងយើងខ្ញុំដោយការដ៏គួរឲ្យស្ញែងខ្លាច ក្នុងសេចក្ដីសុចរិតយុត្តិធម៌ ព្រះអង្គជាសេចក្ដីសង្ឃឹមដល់អស់ទាំងចុងបំផុតនៃផែនដី និងសមុទ្រដ៏ឆ្ងាយបំផុត!
ព្រះអង្គបានដឹកនាំពួកគាត់ដោយសុវត្ថិភាព ដើម្បីកុំឲ្យពួកគាត់ភ័យខ្លាច ប៉ុន្តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់ពួកគាត់វិញ។