បន្ទាប់មក ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅក្នុងស្រុករបស់ពួកគេ គឺផលដំបូងនៃអស់ទាំងកម្លាំងរបស់ពួកគេ។
ទំនុកតម្កើង 135:8 - ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលវាយសម្លាប់អស់ទាំងកូនច្បងនៃអេហ្ស៊ីប ចាប់ពីមនុស្ស រហូតដល់សត្វ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គហើយដែលបានប្រហារ អស់ទាំងកូនច្បងរបស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ទាំងសត្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានប្រហារកូនច្បងទាំងឡាយ នៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ដែលបានប្រហារអស់ទាំងកូនច្បង របស់សាសន៍អេស៊ីព្ទ ទាំងមនុស្ស ហើយនឹងសត្វផង។ អាល់គីតាប ទ្រង់បានប្រហារកូនច្បងទាំងឡាយ នៅស្រុកអេស៊ីប គឺចាប់តាំងពីមនុស្ស រហូតដល់សត្វពាហនៈ។ |
បន្ទាប់មក ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅក្នុងស្រុករបស់ពួកគេ គឺផលដំបូងនៃអស់ទាំងកម្លាំងរបស់ពួកគេ។
គឺដល់ព្រះអង្គដែលវាយសម្លាប់អស់ទាំងកូនច្បងនៃអេហ្ស៊ីប ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
ព្រះអង្គបានវាយសម្លាប់អស់ទាំងកូនច្បងនៅអេហ្ស៊ីប ជាផលដំបូងនៃកម្លាំងក្នុងរោងរបស់ហាំ។
ប៉ុន្តែយើងនឹងដាក់ទោសប្រជាជាតិណាដែលពួកគេបម្រើជាទាសករ’។ ព្រះបានមានបន្ទូលទៀតថា: ‘បន្ទាប់ពីការទាំងនេះ ពួកគេនឹងចេញមក ហើយបម្រើយើងនៅកន្លែងនេះ’។