ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 135:18 - ព្រះគម្ពីរខ្មែរសាកល

ពួកអ្នកដែល​ធ្វើ​រូបទាំងនោះ និង​អស់អ្នក​ដែល​ជឿទុកចិត្តលើ​រូបទាំងនោះ នឹង​បាន​ដូច​រូបទាំងនោះ​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អស់​អ្នក​ដែល​ធ្វើ​រូប​ទាំង​នោះ នឹង​ត្រឡប់​ដូច​ជា​រូប​នោះ​ឯង ហើយ​អស់​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូបទាំង​នោះ ក៏​នឹង​ត្រឡប់​ដូច​ជា​រូប​ទាំង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ហើយ​ដែល​ផ្ញើ​ជីវិត​លើ​ព្រះ​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ​ក៏​ដូច​ជា​រូប​នោះ​ឯង ព្រម​ទាំង​ពួក​អ្នក​ដែល​ទុក​ចិត្ត​នឹង​រូប​នោះ​ផង។

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​អស់​អ្នក​ដែល​បាន​សូន ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ ហើយ​ដែល​ផ្ញើ​ជីវិត​ស្តេច​ទាំង​នោះ បាន​ដូច​រូប​ព្រះ​ទាំង​នោះ​ដែរ។​

សូមមើលជំពូក



ទំនុកតម្កើង 135:18
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកអ្នកដែល​ធ្វើ​រូបទាំងនោះ និង​អស់អ្នក​ដែល​ជឿទុកចិត្តលើ​រូបទាំងនោះ នឹង​បាន​ដូចជា​រូបទាំងនោះ​ដែរ​។


សូមឲ្យ​អស់អ្នក​ដែល​បម្រើ​រូបឆ្លាក់ គឺ​ពួកអ្នកដែល​អួត​ខ្លួន​ដោយ​អាង​រូបបដិមាករឥតប្រយោជន៍​ទាំងនោះ​បាន​អាម៉ាស់មុខ​; ព្រះ​ទាំងអស់​អើយ ចូរ​ថ្វាយបង្គំ​ព្រះអង្គ​!


រីឯ​ពួកអ្នកដែល​ទុកចិត្តលើ​រូបឆ្លាក់ ហើយ​និយាយ​ទៅកាន់​រូបសិត​ថា​: ‘ពួកព្រះអង្គ​ជា​ព្រះ​នៃយើងខ្ញុំ’ អ្នកទាំងនោះ​នឹង​ថយទៅវិញ ហើយ​អាម៉ាស់មុខយ៉ាងខ្លាំង”។


ដ្បិត​សម្រាប់​ពួកគេ ព្រះ​ខាង​លោកីយ៍​នេះ​បាន​ធ្វើឲ្យ​ចិត្តគំនិត​របស់​ពួកគេ​ដែល​មិនជឿ​ទៅជា​ខ្វាក់ ដើម្បីកុំឲ្យ​ឃើញ​ពន្លឺ​នៃ​ដំណឹងល្អ​ប្រកបដោយ​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​ដែល​ជា​រូបតំណាង​របស់​ព្រះ​នោះ​ឡើយ​។