រ៉ាជែលក៏ស្លាប់ទៅ ហើយត្រូវគេបញ្ចុះនៅក្បែរផ្លូវទៅអេប្រាតា (អេប្រាតាគឺបេថ្លេហិម)។
ទំនុកតម្កើង 132:6 - ព្រះគម្ពីរខ្មែរសាកល មើល៍! នៅអេប្រាតាយើងបានឮអំពីហិប យើងបានរកវាឃើញនៅវាលយ៉ាអើរ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ យើងខ្ញុំបានឮថា ហិបរបស់ព្រះអង្គ នៅភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅវាលយ៉ាអើរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល យើងខ្ញុំបានឮនិយាយនៅភូមិអេប្រាតា ក៏ប្រទះឃើញនៅវាលយ៉ាអើរ អាល់គីតាប យើងបានឮគេនិយាយថា ហិបនៃសម្ពន្ធមេត្រីស្ថិតនៅឯភូមិអេប្រាតា យើងក៏បានរកឃើញហិបនេះនៅតំបន់យ៉ាអើរ។ |
រ៉ាជែលក៏ស្លាប់ទៅ ហើយត្រូវគេបញ្ចុះនៅក្បែរផ្លូវទៅអេប្រាតា (អេប្រាតាគឺបេថ្លេហិម)។