ទុក្ខវេទនា និងការសង្កត់សង្កិនបានចាប់ទូលបង្គំ យ៉ាងណាមិញ សេចក្ដីបង្គាប់របស់ព្រះអង្គជាអំណររបស់ទូលបង្គំ។
ទំនុកតម្កើង 119:92 - ព្រះគម្ពីរខ្មែរសាកល ប្រសិនបើក្រឹត្យវិន័យរបស់ព្រះអង្គមិនមែនជាអំណររបស់ទូលបង្គំទេ ម្ល៉េះសមទូលបង្គំបានវិនាសនៅក្នុងទុក្ខវេទនារបស់ទូលបង្គំហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើទូលបង្គំមិនបានរីករាយ នឹងក្រឹត្យវិន័យរបស់ព្រះអង្គ នោះទូលបង្គំមុខជាវិនាស ទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំមិនខាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើទូលបង្គំមិនពេញចិត្តនឹងក្រឹត្យវិន័យ របស់ព្រះអង្គទេ ទូលបង្គំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើទូលបង្គំមិនបានរីករាយក្នុងក្រិត្យវិន័យរបស់ទ្រង់ នោះទូលបង្គំនឹងបានវិនាសទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំហើយ អាល់គីតាប ប្រសិនបើខ្ញុំមិនពេញចិត្តនឹងហ៊ូកុំ របស់ទ្រង់ទេ ខ្ញុំមុខជារងទុក្ខវេទនា ហើយវិនាសអន្តរាយជាមិនខាន។ |
ទុក្ខវេទនា និងការសង្កត់សង្កិនបានចាប់ទូលបង្គំ យ៉ាងណាមិញ សេចក្ដីបង្គាប់របស់ព្រះអង្គជាអំណររបស់ទូលបង្គំ។
ទូលបង្គំនឹងធ្វើឲ្យខ្លួនទូលបង្គំអរសប្បាយនឹងបទបញ្ញត្តិរបស់ព្រះអង្គ ទូលបង្គំនឹងមិនភ្លេចព្រះបន្ទូលរបស់ព្រះអង្គឡើយ។
នេះហើយ ជាសេចក្ដីកម្សាន្តចិត្តរបស់ទូលបង្គំនៅក្នុងទុក្ខវេទនារបស់ទូលបង្គំ គឺថា ព្រះបន្ទូលរបស់ព្រះអង្គបានរក្សាជីវិតទូលបង្គំ។
សូមឲ្យសេចក្ដីមេត្តារបស់ព្រះអង្គមកដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំមានជីវិតរស់ ដ្បិតក្រឹត្យវិន័យរបស់ព្រះអង្គជាអំណររបស់ទូលបង្គំ។
ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។