មនុស្សក្អេងក្អាងបានចំអកឡកឡឺយដាក់ទូលបង្គំយ៉ាងខ្លាំង ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
ទំនុកតម្កើង 119:87 - ព្រះគម្ពីរខ្មែរសាកល ពួកគេស្ទើរតែបានបំផ្លាញទូលបង្គំពីផែនដី ប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលច្បាប់តម្រារបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានធ្វើឲ្យទូលបង្គំ ហៀបតែនឹងសូន្យបាត់ពីផែនដី ប៉ុន្តែ ទូលបង្គំមិនបានបោះបង់ចោល ព្រះឱវាទរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារទូលបង្គំឲ្យវិនាសសូន្យ ប៉ុន្តែ ទូលបង្គំមិនបោះបង់ចោលព្រះឱវាទ របស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានធ្វើឲ្យទូលបង្គំហៀបតែនឹងសូន្យបាត់ពីផែនដីទៅ ប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលបញ្ញត្តទ្រង់ទេ អាល់គីតាប នៅតែបន្តិចប៉ុណ្ណោះ គេនឹងប្រហារខ្ញុំឲ្យវិនាសសូន្យ ប៉ុន្តែ ខ្ញុំមិនបោះបង់ចោលឱវាទ របស់ទ្រង់ឡើយ។ |
មនុស្សក្អេងក្អាងបានចំអកឡកឡឺយដាក់ទូលបង្គំយ៉ាងខ្លាំង ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
ចំណងរបស់មនុស្សអាក្រក់បានរុំព័ទ្ធទូលបង្គំ ប៉ុន្តែទូលបង្គំមិនបានភ្លេចក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
យ៉ាងណាមិញ ពួកគេស្វែងរកយើងជារៀងរាល់ថ្ងៃ ហើយពេញចិត្តនឹងចំណេះដឹងនៃមាគ៌ារបស់យើង ហាក់ដូចជាប្រជាជាតិមួយដែលប្រព្រឹត្តតាមសេចក្ដីសុចរិត ឥតបោះបង់ចោលសេចក្ដីវិនិច្ឆ័យនៃព្រះរបស់ខ្លួន; ពួកគេសុំសេចក្ដីវិនិច្ឆ័យដ៏សុចរិតយុត្តិធម៌ពីយើង ក៏ពេញចិត្តនឹងការដែលចូលទៅជិតព្រះផង។
កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។