អ្នកដែលតាមបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានច្រើនណាស់ យ៉ាងណាមិញ ទូលបង្គំមិនបានបែរចេញពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
ទំនុកតម្កើង 119:69 - ព្រះគម្ពីរខ្មែរសាកល មនុស្សក្អេងក្អាងបានប្រឌិតសេចក្ដីកុហកទាស់នឹងទូលបង្គំ ប៉ុន្តែទូលបង្គំនឹងកាន់តាមច្បាប់តម្រារបស់ព្រះអង្គអស់ពីចិត្ត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សព្រហើននាំគ្នាបង្ខូចឈ្មោះទូលបង្គំ ដោយពាក្យភូតភរ តែទូលបង្គំនឹងប្រតិបត្តិតាមព្រះឱវាទ របស់ព្រះអង្គយ៉ាងអស់ពីចិត្ត ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះទូលបង្គំ តែទូលបង្គំនៅតែយកចិត្តទុកដាក់ធ្វើតាម ព្រះឱវាទរបស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ ទាស់នឹងទូលបង្គំ តែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត អាល់គីតាប មនុស្សអួតបំប៉ោងនាំគ្នាបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំ តែខ្ញុំនៅតែយកចិត្តទុកដាក់ធ្វើតាម ឱវាទរបស់ទ្រង់ជានិច្ច។ |
អ្នកដែលតាមបៀតបៀនទូលបង្គំ និងបច្ចាមិត្តរបស់ទូលបង្គំមានច្រើនណាស់ យ៉ាងណាមិញ ទូលបង្គំមិនបានបែរចេញពីសេចក្ដីបន្ទាល់របស់ព្រះអង្គឡើយ។
មានពរហើយ អ្នកដែលរក្សាសេចក្ដីបន្ទាល់របស់ព្រះអង្គ គឺអ្នកដែលស្វែងរកព្រះអង្គអស់ពីចិត្ត!
សូមឲ្យទូលបង្គំមានការយល់ច្បាស់ផង នោះទូលបង្គំនឹងរក្សាក្រឹត្យវិន័យរបស់ព្រះអង្គ ហើយកាន់តាមអស់ពីចិត្ត។
មនុស្សក្អេងក្អាងបានចំអកឡកឡឺយដាក់ទូលបង្គំយ៉ាងខ្លាំង ប៉ុន្តែទូលបង្គំមិនបានបែរចេញពីក្រឹត្យវិន័យរបស់ព្រះអង្គឡើយ។
ទូលបង្គំបានសុំក្ដីសន្ដោសពីព្រះអង្គអស់ពីចិត្ត; សូមមេត្តាដល់ទូលបង្គំស្របតាមព្រះបន្ទូលរបស់ព្រះអង្គផង។
“គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរនាក់បានទេ ដ្បិតគេនឹងស្អប់ម្នាក់ ហើយស្រឡាញ់ម្នាក់ទៀត ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀត។ អ្នករាល់គ្នាមិនអាចបម្រើព្រះផង បម្រើទ្រព្យសម្បត្តិ ផងបានឡើយ។
ពួកគេក៏មិនអាចបញ្ជាក់ភស្តុតាងដល់លោក អំពីការដែលពួកគេកំពុងចោទប្រកាន់ខ្ញុំឥឡូវនេះបានដែរ។
យើងខ្ញុំបានឃើញថា ជននេះដូចជាជំងឺរាតត្បាត ជាអ្នកពន្យុះឲ្យមានការបះបោរក្នុងជនជាតិយូដាទាំងអស់ទូទាំងពិភពលោក និងជាមេដឹកនាំនៃនិកាយអ្នកណាសារ៉ែត។