ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:54 - ព្រះគម្ពីរខ្មែរសាកល

បទបញ្ញត្តិ​របស់ព្រះអង្គ​ជា​ចម្រៀង​របស់​ទូលបង្គំ នៅក្នុង​ផ្ទះ​ដែល​ទូលបង្គំ​ស្នាក់នៅបណ្ដោះអាសន្ន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ច្បាប់​របស់​ព្រះ‌អង្គ​បាន​ក្លាយ​ជា បទ​ចម្រៀង​របស់​ទូល‌បង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូល‌បង្គំ​ស្នាក់​អាស្រ័យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ដែល​ទូលបង្គំ​ស្នាក់​អាស្រ័យ ជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះ ទូលបង្គំ​បាន​យក​ច្បាប់​របស់​ព្រះអង្គ មក​ធ្វើ​ជា​ទំនុកតម្កើង ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់​ជា​បទ​ចំរៀង​របស់​ទូលបង្គំ នៅ​ក្នុង​ផ្ទះ​ដែល​ទូលបង្គំ​អាស្រ័យ​នៅ

សូមមើលជំពូក

អាល់គីតាប

ពេល​ដែល​ខ្ញុំ​ស្នាក់​អាស្រ័យ ជា​បណ្តោះ‌អាសន្ន​ក្នុង​លោក​នេះ ខ្ញុំ​បាន​យក​ហ៊ូកុំ​របស់​ទ្រង់ មក​ធ្វើ​ជា គីតាបសាបូរ។

សូមមើលជំពូក



ទំនុកតម្កើង 119:54
4 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកុប​ទូល​ផារ៉ោន​ថា​៖ “ថ្ងៃអាយុ​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ខ្ញុំព្រះបាទ គឺ​មួយរយសាមសិប​ឆ្នាំ​។ ថ្ងៃអាយុ​នៃ​ជីវិត​របស់ខ្ញុំព្រះបាទ​តិច​ណាស់ ហើយ​មានទុក្ខលំបាក​ទៀត គឺ​មិន​ដល់​ថ្ងៃអាយុ​នៃ​ជីវិត​ដូនតា​របស់ខ្ញុំព្រះបាទ នៅ​គ្រា​នៃ​ការស្នាក់នៅបណ្ដោះអាសន្ន​របស់ពួកគាត់​ឡើយ”។


ព្រះយេហូវ៉ា​អើយ ហេតុអ្វីបានជា​ព្រះអង្គ​ទ្រង់​ឈរ​នៅ​ឆ្ងាយ ហើយ​លាក់​អង្គទ្រង់​ក្នុង​គ្រា​នៃ​ទុក្ខលំបាក​ដូច្នេះ​?


ខ្ញុំ​នឹង​ច្រៀង​អំពី​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់​ព្រះយេហូវ៉ា​ជារៀងរហូត ខ្ញុំ​នឹង​ធ្វើឲ្យ​សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ ត្រូវគេ​ស្គាល់​ដោយ​មាត់​របស់ខ្ញុំ​ពីជំនាន់មួយទៅជំនាន់មួយ​។