ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។
ទំនុកតម្កើង 119:148 - ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបញ្ឈរភ្នែកពេញយាមពេលយប់ ដើម្បីសញ្ជឹងគិតអំពីព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកទូលបង្គំមិនបានលង់លក់ នៅអស់ទាំងយាមយប់ ដើម្បីឲ្យទូលបង្គំបានសញ្ជឹងគិត អំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសញ្ជឹងគិតអំពីព្រះបន្ទូលសន្យា របស់ព្រះអង្គមួយយប់ទល់ភ្លឺ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែក ដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់ អាល់គីតាប ខ្ញុំសញ្ជឹងគិតអំពីបន្ទូលសន្យា របស់ទ្រង់មួយយប់ទល់ភ្លឺ។ |
ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។
នៅកណ្ដាលអធ្រាត្រ ទូលបង្គំក្រោកឡើង ដើម្បីអរព្រះគុណដល់ព្រះអង្គ សម្រាប់ច្បាប់ដ៏សុចរិតរបស់ព្រះអង្គ។
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំខំប្រឹងស្វែងរកព្រះអង្គ! ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ រូបកាយរបស់ទូលបង្គំចង់បានព្រះអង្គយ៉ាងខ្លាំង ដូចនៅក្នុងស្រុករីងស្ងួត និងហួតហែងគ្មានទឹក។
ពេលទូលបង្គំនឹកចាំអំពីព្រះអង្គនៅលើគ្រែរបស់ទូលបង្គំ ទូលបង្គំជញ្ជឹងគិតអំពីព្រះអង្គពេញយាមពេលយប់
នៅគ្រានោះ ព្រះយេស៊ូវយាងចេញទៅភ្នំដើម្បីអធិស្ឋាន ហើយព្រះអង្គទ្រង់អធិស្ឋានទៅព្រះពេញមួយយប់។