ខ្ញុំឮសំឡេងយ៉ាងខ្លាំងចេញពីបល្ល័ង្កថា៖ “មើល៍! លំនៅរបស់ព្រះនៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះផ្ទាល់នឹងគង់នៅជាមួយពួកគេ ហើយធ្វើជាព្រះរបស់ពួកគេ។
ទំនុកតម្កើង 114:2 - ព្រះគម្ពីរខ្មែរសាកល យូដាបានក្លាយជាទីវិសុទ្ធរបស់ព្រះអង្គ អ៊ីស្រាអែលបានក្លាយជាអាណាចក្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ព្រះ គឺអ៊ីស្រាអែលជានគររបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាបានទៅជាប្រជាជន ដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ ហើយជនជាតិអ៊ីស្រាអែល ជាប្រជាជនផ្ទាល់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកយូដាបានត្រឡប់ជាទីបរិសុទ្ធរបស់ទ្រង់ ហើយពួកអ៊ីស្រាអែលបានធ្វើជាអាណាខេត្តរបស់ទ្រង់ អាល់គីតាប ជនជាតិយូដាបានទៅជាប្រជាជន ដ៏វិសុទ្ធរបស់អុលឡោះ ហើយជនជាតិអ៊ីស្រអែល ជាប្រជាជនផ្ទាល់របស់ទ្រង់។ |
ខ្ញុំឮសំឡេងយ៉ាងខ្លាំងចេញពីបល្ល័ង្កថា៖ “មើល៍! លំនៅរបស់ព្រះនៅជាមួយមនុស្សហើយ ព្រះអង្គនឹងតាំងលំនៅជាមួយពួកគេ។ ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់ព្រះអង្គ ហើយព្រះផ្ទាល់នឹងគង់នៅជាមួយពួកគេ ហើយធ្វើជាព្រះរបស់ពួកគេ។