ខ្ញុំនឹងផ្គត់ផ្គង់លោកឪពុកនៅទីនោះ ក្រែងលោលោកឪពុក អ្នកផ្ទះរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមាន ជួបការខ្វះខាត ដ្បិតនៅមានទុរ្ភិក្សប្រាំឆ្នាំទៀត”’។
ទំនុកតម្កើង 107:39 - ព្រះគម្ពីរខ្មែរសាកល ក្រោយមក ពួកគេថយចុះ ហើយចុះខ្សោយ ដោយសារតែការសង្កត់សង្កិន មហន្តរាយ និងទុក្ខព្រួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានទុក្ខព្រួយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស ដោយខ្មាំងសង្កត់សង្កិន រងទុក្ខវេទនា និងឈឺចុកចាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើជាគេត្រូវថយចុះវិញ ហើយត្រូវអាប់ឱន ដោយមានគេសង្កត់សង្កិន ធ្វើទុក្ខបុកម្នេញ ហើយឲ្យមានសេចក្ដីព្រួយលំបាក អាល់គីតាប ពួកគេចុះអន់ថយ និងបាត់បង់កិត្តិយស ដោយខ្មាំងសង្កត់សង្កិន រងទុក្ខវេទនា និងឈឺចុកចាប់។ |
ខ្ញុំនឹងផ្គត់ផ្គង់លោកឪពុកនៅទីនោះ ក្រែងលោលោកឪពុក អ្នកផ្ទះរបស់លោកឪពុក និងអ្វីៗទាំងអស់ដែលលោកឪពុកមាន ជួបការខ្វះខាត ដ្បិតនៅមានទុរ្ភិក្សប្រាំឆ្នាំទៀត”’។