ព្រះអង្គទ្រង់នាំពួកគេឲ្យដើរក្នុងផ្លូវត្រឹមត្រូវ ដើម្បីឲ្យទៅដល់ទីក្រុងដែលជាទីស្នាក់អាស្រ័យ។
ទំនុកតម្កើង 107:36 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យមនុស្សអត់ឃ្លានបានរស់នៅទីនោះ ហើយពួកគេសាងសង់ទីក្រុងដែលជាទីស្នាក់អាស្រ័យ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គឲ្យមនុស្សអត់ឃ្លានទៅរស់នៅទីនោះ ហើយគេសង់ទីក្រុងសម្រាប់អាស្រ័យនៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយព្រះអង្គនាំអស់អ្នកដែលស្រេកឃ្លាន ទៅរស់នៅទីនោះ ព្រមទាំងសង់ទីក្រុងសម្រាប់ស្នាក់អាស្រ័យផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់តាំងមនុស្សអត់ឃ្លានឲ្យនៅទីនោះ ដើម្បីឲ្យគេបានសង់ទីក្រុងសំរាប់អាស្រ័យនៅ អាល់គីតាប ហើយទ្រង់នាំអស់អ្នកដែលស្រេកឃ្លាន ទៅរស់នៅទីនោះ ព្រមទាំងសង់ទីក្រុងសម្រាប់ស្នាក់អាស្រ័យផង។ |
ព្រះអង្គទ្រង់នាំពួកគេឲ្យដើរក្នុងផ្លូវត្រឹមត្រូវ ដើម្បីឲ្យទៅដល់ទីក្រុងដែលជាទីស្នាក់អាស្រ័យ។
ព្រះអង្គទ្រង់អនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សដែលត្រូវបានសង្កត់សង្កិន ហើយប្រទានអាហារដល់មនុស្សអត់ឃ្លាន; ព្រះយេហូវ៉ាទ្រង់ដោះអ្នកដែលជាប់គុកឲ្យរួច
ព្រះអង្គទ្រង់ចម្អែតមនុស្សស្រេកឃ្លានដោយសេចក្ដីល្អ ហើយបណ្ដេញអ្នកមានឲ្យទៅដោយដៃទទេ។
ព្រះអង្គបានបង្កើតប្រជាជាតិនីមួយៗពីមនុស្សម្នាក់ ឲ្យរស់នៅលើផ្ទៃផែនដីទាំងមូល ហើយតាំងឲ្យមានសម័យកាលដែលបានកំណត់ទុកមុនសម្រាប់ពួកគេ និងព្រំដែននៃលំនៅរបស់ពួកគេ