មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។
ទំនុកតម្កើង 107:17 - ព្រះគម្ពីរខ្មែរសាកល អ្នកខ្លះជាមនុស្សល្ងីល្ងើដោយសារតែផ្លូវនៃការបំពានរបស់ខ្លួន ហើយរងទុក្ខដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ អ្នកខ្លះល្ងីល្ងើ ព្រោះតែអំពើបាប ដែលគេបានប្រព្រឹត្ត ហើយដោយព្រោះអំពើទុច្ចរិតរបស់គេ បណ្ដាលឲ្យគេរងទុក្ខវេទនា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និងកំហុសដែលគេបានប្រព្រឹត្ត បណ្ដាលឲ្យគេរងទុក្ខវេទនា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឯពួកមនុស្សមោហោ គេរមែងមានទុក្ខ ដោយព្រោះការរំលងច្បាប់ នឹងអំពើទុច្ចរិតរបស់គេ អាល់គីតាប អ្នកខ្លះទៅជាល្ងីល្ងើ ព្រោះតែអំពើបាប និងកំហុសដែលគេបានប្រព្រឹត្ត បណ្ដាលឲ្យគេរងទុក្ខវេទនា។ |
មនុស្សឆោតល្ងង់និយាយក្នុងចិត្តរបស់ខ្លួនថា៖ “គ្មានព្រះទេ!”។ ពួកគេខូចអាក្រក់ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើម; គ្មានអ្នកណាប្រព្រឹត្តល្អឡើយ។
“ឱមនុស្សខ្វះចំណេះដឹងអើយ! តើអ្នករាល់គ្នានឹងស្រឡាញ់ភាពខ្វះចំណេះដឹងដល់ពេលណា? តើមនុស្សចំអកឡកឡឺយនឹងពេញចិត្តចំពោះការចំអកឡកឡឺយ ហើយមនុស្សល្ងង់ស្អប់ចំណេះដឹងដល់ពេលណា?
គាត់ក៏ទៅតាមនាងភ្លាម ដូចជាគោទៅទីពិឃាត ដូចជាមនុស្សល្ងីល្ងើត្រូវគេដាក់ខ្នោះជើងយកទៅវាយប្រដៅ
ក៏ឃើញក្នុងចំណោមមនុស្សខ្វះចំណេះដឹង ហើយសង្កេតឃើញក្នុងចំណោមយុវជន មានយុវជនម្នាក់ដែលខ្វះវិចារណញ្ញាណ។