ព្រះយេហូវ៉ាអើយ បាតផ្លូវទឹកបានលេចឡើង ហើយគ្រឹះនៃផែនដីត្រូវបានលាតត្រដាង ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ និងសន្ទុះដង្ហើមនៃព្រះនាសារបស់ព្រះអង្គ។
ទំនុកតម្កើង 106:9 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអង្គបានស្ដីបន្ទោសសមុទ្រក្រហម នោះវាក៏រីងទៅ ហើយព្រះអង្គបាននាំពួកគាត់ដើរកាត់ទីជម្រៅ ដូចដើរកាត់ទីរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបន្ទោសសមុទ្រក្រហម សមុទ្រនោះក៏រីងទៅ ហើយព្រះអង្គបាននាំគេដើរកាត់ទីជម្រៅ ដូចដើរកាត់វាលខ្សាច់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានគំរាមសមុទ្រកក់ សមុទ្រក៏រីង ព្រះអង្គបានឲ្យគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបង្គាប់ដល់សមុទ្រក្រហម សមុទ្រនោះក៏រីងទៅ យ៉ាងនោះ ទ្រង់បាននាំគេដើរកាត់ទីជំរៅ ដូចជាដើរនៅទីគោក អាល់គីតាប ទ្រង់បានគំរាមសមុទ្រក្រហម សមុទ្រក៏រីង ទ្រង់បានឲ្យគេដើរកាត់បាតសមុទ្រ ដូចដើរនៅវាលរហោស្ថាន។ |
ព្រះយេហូវ៉ាអើយ បាតផ្លូវទឹកបានលេចឡើង ហើយគ្រឹះនៃផែនដីត្រូវបានលាតត្រដាង ដោយសារតែការស្ដីបន្ទោសរបស់ព្រះអង្គ និងសន្ទុះដង្ហើមនៃព្រះនាសារបស់ព្រះអង្គ។
ព្រះអង្គបានបំផ្លាស់បំប្រែសមុទ្រឲ្យទៅជាដីគោក ប្រជាជនបានដើរកាត់ទន្លេដោយថ្មើរជើង; នៅទីនោះ យើងបានអរសប្បាយក្នុងព្រះអង្គ!
ព្រះអង្គបានញែកសមុទ្រ ហើយឲ្យពួកគាត់ឆ្លងកាត់ ព្រមទាំងធ្វើឲ្យទឹកឈរឡើងដូចជាគំនរ។
កាលយើងមកដល់ ម្ដេចក៏គ្មានអ្នកណាសោះ? កាលយើងហៅ ម្ដេចក៏គ្មានអ្នកណាឆ្លើយ? តើដៃរបស់យើងបានរួញខ្លី មិនអាចលោះបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចឬ? មើល៍! យើងធ្វើឲ្យសមុទ្ររីងស្ងួតដោយការស្ដីបន្ទោសរបស់យើង យើងធ្វើឲ្យទន្លេទៅជាទីរហោស្ថាន នោះត្រីក៏ធុំក្លិនស្អុយដោយសារគ្មានទឹក ហើយងាប់ដោយស្រេកទឹក។
តើមិនមែនព្រះអង្គទេឬ ដែលធ្វើឲ្យសមុទ្ររីងស្ងួត គឺទឹកនៃទីជម្រៅជ្រៅបំផុត ដែលធ្វើឲ្យជម្រៅសមុទ្រទៅជាផ្លូវ សម្រាប់ពួកអ្នកដែលត្រូវបានប្រោសលោះបានដើរឆ្លងកាត់?
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“មនុស្សមានជំនឿតិចអើយ! ម្ដេចក៏អ្នករាល់គ្នាកំសាកម្ល៉េះ?”។ បន្ទាប់មកព្រះអង្គក៏ក្រោកឡើង ស្ដីឲ្យខ្យល់ និងរលក ពេលនោះមានភាពស្ងប់ស្ងាត់ឈឹង។