ព្រះអង្គបានចាត់ហ្វូងរបោមឲ្យមកក្នុងចំណោមពួកគេ ដែលស៊ីបង្ហិនពួកគេ ហើយចាត់កង្កែបដែលបំផ្លាញពួកគេ។
ទំនុកតម្កើង 105:31 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូល នោះហ្វូងរបោមក៏មក ហើយមានហ្វូងសុចពេញតំបន់ទាំងមូលរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូល នោះក៏មានរុយទាំងហ្វូងៗហើរមក ហើយក៏មានចៃនៅពាសពេញក្នុងស្រុករបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអង្គមានព្រះបន្ទូល នោះក៏មានរុយដែលមានពិស និងមូស មករាតត្បាតពាសពេញក្នុងស្រុករបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មានបន្ទូល នោះក៏មានរុយទាំងហ្វូងៗមក ក៏មានចៃនៅគ្រប់ក្នុងព្រំស្រុកគេ អាល់គីតាប ពេលទ្រង់មានបន្ទូល នោះក៏មានរុយដែលមានពិស និងមូស មករាតត្បាតពាសពេញក្នុងស្រុករបស់គេ។ |
ព្រះអង្គបានចាត់ហ្វូងរបោមឲ្យមកក្នុងចំណោមពួកគេ ដែលស៊ីបង្ហិនពួកគេ ហើយចាត់កង្កែបដែលបំផ្លាញពួកគេ។
នៅថ្ងៃនោះ ព្រះយេហូវ៉ានឹងហួចហៅរុយដែលនៅខាងចុងទន្លេនៃអេហ្ស៊ីប ព្រមទាំងឃ្មុំដែលនៅដែនដីអាស្ស៊ីរីផង។