កាលមានការអត់ឃ្លានក្នុងដែនដីអេហ្ស៊ីបទាំងមូល ប្រជារាស្ត្រក៏ស្រែកឡើងទៅកាន់ផារ៉ោនដើម្បីអាហារ ដូច្នេះផារ៉ោនមានរាជឱង្ការទៅជនជាតិអេហ្ស៊ីបទាំងអស់ថា៖ “ចូរទៅឯយ៉ូសែប ហើយអ្វីក៏ដោយដែលគាត់ប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។
ទំនុកតម្កើង 105:21 - ព្រះគម្ពីរខ្មែរសាកល ទ្រង់បានតាំងគាត់ជាចៅហ្វាយលើដំណាក់របស់ទ្រង់ ហើយតាំងគាត់ជាមេគ្រប់គ្រងលើអស់ទាំងទ្រព្យកម្មសិទ្ធិរបស់ទ្រង់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបានតាំងលោក ឲ្យធ្វើជាម្ចាស់លើព្រះដំណាក់ ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យ ទាំងអស់របស់ទ្រង់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចបានតែងតាំងលោកឲ្យ ត្រួតត្រាលើព្រះរាជវាំង ព្រមទាំងឲ្យលោកមើលខុសត្រូវ លើព្រះរាជ្យទ្រព្យទាំងអស់ទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏បានតាំងគាត់ឡើង ឲ្យធ្វើជាម្ចាស់លើដំណាក់ ហើយជាអ្នកគ្រប់គ្រងលើព្រះរាជទ្រព្យទាំងអស់ អាល់គីតាប បន្ទាប់មក ស្ដេចបានតែងតាំងគាត់ឲ្យ ត្រួតត្រាលើរាជវាំង ព្រមទាំងឲ្យគាត់មើលខុសត្រូវ លើរាជ្យទ្រព្យទាំងអស់ទៀតផង។ |
កាលមានការអត់ឃ្លានក្នុងដែនដីអេហ្ស៊ីបទាំងមូល ប្រជារាស្ត្រក៏ស្រែកឡើងទៅកាន់ផារ៉ោនដើម្បីអាហារ ដូច្នេះផារ៉ោនមានរាជឱង្ការទៅជនជាតិអេហ្ស៊ីបទាំងអស់ថា៖ “ចូរទៅឯយ៉ូសែប ហើយអ្វីក៏ដោយដែលគាត់ប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។
ពួកគេប្រាប់គាត់ថា៖ “យ៉ូសែបនៅរស់នៅឡើយ ហើយជាមេគ្រប់គ្រងលើដែនដីអេហ្ស៊ីបទាំងមូល”។ ចិត្តរបស់គាត់ក៏ស្រឡាំងកាំង ពីព្រោះគាត់មិនជឿពួកគេទេ។
ដោយហេតុនេះ មិនមែនពួកបងទេ ដែលបញ្ជូនខ្ញុំមកទីនេះ គឺព្រះវិញ។ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាចៅហ្វាយលើអ្នកដំណាក់ទាំងអស់របស់ទ្រង់ និងជាមេគ្រប់គ្រងលើដែនដីអេហ្ស៊ីបទាំងមូលផង។