ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 5:26 - ព្រះគម្ពីរខ្មែរសាកល

នេះ​ជា​ការបកស្រាយ​អំពី​សេចក្ដី​ទាំងនោះ​: ‘មេនេ’ គឺ​ព្រះ​បាន​រាប់​ថ្ងៃនៃ​អាណាចក្រ​របស់ព្រះករុណា ហើយ​ព្រះអង្គ​បាន​បញ្ចប់​អាណាចក្រនេះ​ហើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​សេចក្ដី​កាត់​ស្រាយ​នៃ​ពាក្យ​ទាំង​នោះ "មេនេ" ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ រាជ្យរបស់​ព្រះ​ករុណា ហើយ​ព្រះ‌អង្គ​បាន​បញ្ចប់​រាជ្យនេះ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពាក្យ​ទាំង​នេះ​មាន​ន័យ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា​ព្រះ‌ជាម្ចាស់​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ព្រះ‌ករុណា ហើយ​ព្រះអង្គ​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នេះ​ជា​សេចក្ដី​បក​ប្រែ​នៃ​ពាក្យ​ទាំង​នោះ «មេនេ» ប្រែ​ថា ព្រះ​បាន​រាប់​ថ្ងៃ​នៃ​រាជ្យ​ទ្រង់ ហើយ​បាន​ធ្វើ​ឲ្យ​ផុត​ទៅ

សូមមើលជំពូក

អាល់គីតាប

ពាក្យ​ទាំង​នេះ​មាន​ន័យ​ដូច​ត​ទៅ: “ម៉េណេ” (ប្រែ​ថា​រាប់) មាន​ន័យ​ថា​អុលឡោះ​បាន​រាប់​ចំនួន​ថ្ងៃ​នៃ​រាជ្យ​របស់​ស្តេច ហើយ​ទ្រង់​បាន​បញ្ចប់​រាជ្យ​នេះ​ហើយ។

សូមមើលជំពូក



ដានី‌យ៉ែល 5:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍! យើង​នឹង​ដាស់​ជនជាតិមេឌី​ឡើង​ឲ្យ​ទាស់នឹង​ពួកគេ ជាជនជាតិ​ដែល​មិន​ឲ្យតម្លៃ​ដល់​ប្រាក់ ក៏​មិន​ពេញចិត្ត​នឹង​មាស​ដែរ


“សំណេរ​ដែល​បាន​សរសេរ​នេះ គឺ ‘មេនេ មេនេ ទេកិល អ៊ូប៉ារស៊ីន’។


គឺ​នៅ​ឆ្នាំ​ដំបូង​នៃ​រជ្ជកាល​របស់ទ្រង់ ខ្ញុំ ដានីយ៉ែល បាន​ចាប់ភ្លឹក​ក្នុង​គម្ពីរ តាម​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា​ដែល​មក​ដល់​ព្យាការី​យេរេមា អំពី​ចំនួន​ឆ្នាំ​ដែល​ការហិនវិនាស​នៃ​យេរូសាឡិម​ត្រូវបាន​បំពេញឲ្យសម្រេច គឺ​ចិតសិប​ឆ្នាំ​។


ព្រះអម្ចាស់​ដែល​បាន​សម្ដែង​ការទាំងនេះ​តាំងពីបុរាណមក មានបន្ទូល​ដូច្នេះ’។