ឥឡូវនេះ ចូរឈរឡើងដោយវេទមន្ត និងមន្តអាគមជាច្រើនរបស់អ្នក ដែលអ្នកបានប្រព្រឹត្តយ៉ាងនឿយហត់តាំងពីយុវវ័យរបស់អ្នកចុះ! ប្រហែលជាអ្នកអាចទទួលប្រយោជន៍ ប្រហែលជាអ្នកអាចធ្វើឲ្យតក់ស្លុតទេដឹង!
ដានីយ៉ែល 5:15 - ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ពួកអ្នកប្រាជ្ញ និងពួកហោរ ត្រូវបាននាំមកនៅចំពោះយើង ដើម្បីអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយ ប៉ុន្តែពួកគេបង្ហាញការបកស្រាយអំពីសេចក្ដីនេះមិនបានទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបាននាំពួកអ្នកប្រាជ្ញ ពួកគ្រូអង្គុយធម៌ចូលមកចំពោះយើង ដើម្បីអានអក្សរនេះ ហើយកាត់ស្រាយអត្ថន័យប្រាប់យើង តែគេមិនអាចកាត់ស្រាយអត្ថន័យបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកអ្នកប្រាជ្ញ នឹងពួកគ្រូអង្គុយធម៌បានចូលមកចំពោះយើង ដើម្បីឲ្យបានអានមើលអក្សរនេះ ហើយនឹងប្រែន័យសេចក្ដីមកឲ្យស្តាប់បាន តែគេមិនអាចនឹងប្រែបានទេ អាល់គីតាប គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។ |
ឥឡូវនេះ ចូរឈរឡើងដោយវេទមន្ត និងមន្តអាគមជាច្រើនរបស់អ្នក ដែលអ្នកបានប្រព្រឹត្តយ៉ាងនឿយហត់តាំងពីយុវវ័យរបស់អ្នកចុះ! ប្រហែលជាអ្នកអាចទទួលប្រយោជន៍ ប្រហែលជាអ្នកអាចធ្វើឲ្យតក់ស្លុតទេដឹង!
“នេះហើយជាយល់សប្តិដែលយើងនេប៊ូក្នេសាជាស្ដេច បានឃើញ។ រីឯអ្នកវិញ បេលថិស្សាសារអើយ ចូរប្រាប់ការកាត់ស្រាយមក ដ្បិតអស់ទាំងអ្នកប្រាជ្ញនៃអាណាចក្ររបស់យើង មិនអាចឲ្យយើងដឹងការកាត់ស្រាយនេះបានទេ មានតែអ្នកប៉ុណ្ណោះដែលអាចធ្វើបាន ដ្បិតវិញ្ញាណរបស់បណ្ដាព្រះដ៏វិសុទ្ធនៅក្នុងអ្នក”។
យើងបានឮអំពីអ្នកថា វិញ្ញាណរបស់បណ្ដាព្រះនៅក្នុងអ្នក ហើយភាពយល់ច្បាស់ និងការយល់ដឹង ព្រមទាំងប្រាជ្ញាដ៏វិសេសឃើញមាននៅក្នុងអ្នក។