ដានីយ៉ែល 5:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ឥឡូវនេះ ពួកអ្នកប្រាជ្ញ និងពួកហោរ ត្រូវបាននាំមកនៅចំពោះយើង ដើម្បីអានសំណេរនេះ ហើយឲ្យយើងដឹងការបកស្រាយ ប៉ុន្តែពួកគេបង្ហាញការបកស្រាយអំពីសេចក្ដីនេះមិនបានទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 គេបាននាំពួកអ្នកប្រាជ្ញ ពួកគ្រូអង្គុយធម៌ចូលមកចំពោះយើង ដើម្បីអានអក្សរនេះ ហើយកាត់ស្រាយអត្ថន័យប្រាប់យើង តែគេមិនអាចកាត់ស្រាយអត្ថន័យបានឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 រីឯពួកអ្នកប្រាជ្ញ នឹងពួកគ្រូអង្គុយធម៌បានចូលមកចំពោះយើង ដើម្បីឲ្យបានអានមើលអក្សរនេះ ហើយនឹងប្រែន័យសេចក្ដីមកឲ្យស្តាប់បាន តែគេមិនអាចនឹងប្រែបានទេ សូមមើលជំពូកអាល់គីតាប15 គេទើបនឹងនាំពួកអ្នកប្រាជ្ញ និងគ្រូហោរា មកជួបយើងដើម្បីអានអក្សរ និងកាត់ស្រាយអត្ថន័យឲ្យយើង តែអ្នកទាំងនោះពុំអាចកាត់ស្រាយអត្ថន័យបានឡើយ។ សូមមើលជំពូក |
នេះជាសុបិនដែលយើង ស្ដេចនេប៊ូក្នេសា បាននិមិត្តឃើញ។ ឥឡូវនេះ សុំលោកបេលថិស្សាសារកាត់ស្រាយអត្ថន័យឲ្យយើងបានដឹងផង ដ្បិតក្នុងចំណោមអ្នកប្រាជ្ញទាំងអស់នៅនគររបស់យើង គ្មាននរណាអាចកាត់ស្រាយបានទេ គឺមានតែលោកម្នាក់ប៉ុណ្ណោះទើបកាត់ស្រាយបាន ព្រោះលោកមានវិញ្ញាណរបស់ព្រះដ៏វិសុទ្ធនៅក្នុងខ្លួន”»។