ជាកន្លែងដែលបក្សាបក្សីធ្វើសម្បុកនៅទីនោះ រីឯសត្វក្រសារមានដើមស្រល់ជាលំនៅរបស់វា។
ដានីយ៉ែល 4:21 - ព្រះគម្ពីរខ្មែរសាកល ដែលស្លឹករបស់វាស្អាត ផ្លែរបស់វាក៏បរិបូរ ហើយនៅក្នុងវាមានអាហារសម្រាប់គ្រប់គ្នា ដែលសត្វព្រៃនៃទីវាលជ្រកម្លប់នៅក្រោមវា ហើយបក្សាបក្សីនៅលើអាកាសរស់នៅតាមមែករបស់វានោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាដើមឈើមានស្លឹកស្រស់ល្អ មានផ្លែបរិបូរ សម្រាប់ជាអាហារសត្វលោកទាំងអស់ គឺសត្វនៅទីវាលបានជ្រក ហើយសត្វហើរលើអាកាសក៏ធ្វើសម្បុកនៅតាមមែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជម្រកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាដើមឈើមានស្លឹកល្អមើល ហើយផលក៏មានច្រើន ទុកសំរាប់ជាអាហារ ដល់គ្រប់ទាំងអស់ ដែលសត្វនៅផែនដីបានជ្រកក្រោម ហើយសត្វហើរលើអាកាសក៏ធ្វើសំបុកនៅ អាល់គីតាប ដើមឈើនេះមានស្លឹកខៀវខ្ចី មានផ្លែដ៏បរិបូណ៌ ធ្វើជាអាហារសម្រាប់សត្វលោកទាំងអស់ និងជំរកដល់សត្វទាំងឡាយ ហើយមានបក្សាបក្សីមកទំនៅតាមមែកទៀតផង។ |
ជាកន្លែងដែលបក្សាបក្សីធ្វើសម្បុកនៅទីនោះ រីឯសត្វក្រសារមានដើមស្រល់ជាលំនៅរបស់វា។
ព្រះបានប្រគល់មនុស្សលោក សត្វព្រៃនៃទីវាល និងបក្សាបក្សីនៅលើអាកាស នៅកន្លែងណាក៏ដោយដែលគេរស់នៅ មកក្នុងកណ្ដាប់ដៃរបស់ព្រះករុណា ព្រមទាំងឲ្យព្រះករុណាគ្រប់គ្រងលើទាំងអស់នោះផង គឺព្រះករុណាហើយ ជាក្បាលធ្វើពីមាសនោះ។
ដើមឈើនោះបានធំឡើង ហើយបានជាមាំ រីឯកម្ពស់របស់វាដល់មេឃ ហើយវាត្រូវបានមើលឃើញពីចុងបំផុតនៃផែនដីទាំងមូល។
ដើមឈើដែលព្រះករុណាបានទតឃើញ ដែលធំឡើង ហើយបានជាមាំ រហូតដល់កម្ពស់របស់វាបានដល់មេឃ ហើយត្រូវបានមើលឃើញពីផែនដីទាំងមូល
ព្រះរាជាអើយ គឺព្រះករុណាហើយ ដែលបានធំឡើង ហើយបានជាមាំ! ដ្បិតអានុភាពរបស់ព្រះករុណាបានធំឡើងដល់មេឃ ហើយរាជ្យអំណាចរបស់ព្រះករុណាបានដល់ចុងបំផុតនៃផែនដី។
គឺដូចជាគ្រាប់ពូជម៉ូតាតមួយ ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងសួនរបស់ខ្លួន នៅពេលវាដុះឡើង វាក៏ទៅជាដើមឈើមួយហើយបក្សាបក្សីនៅលើអាកាសមកធ្វើសម្បុកតាមមែករបស់វា”។