Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ជា​ដើម​ឈើ​មាន​ស្លឹក​ស្រស់​ល្អ មាន​ផ្លែ​បរិបូរ សម្រាប់​ជា​អាហារ​សត្វ​លោក​ទាំង​អស់ គឺ​សត្វ​នៅ​ទី​វាល​បាន​ជ្រក ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សម្បុក​នៅតាម​មែក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ដែល​ស្លឹក​របស់វា​ស្អាត ផ្លែ​របស់វា​ក៏​បរិបូរ ហើយ​នៅក្នុង​វា​មាន​អាហារ​សម្រាប់​គ្រប់គ្នា ដែល​សត្វព្រៃនៃទីវាល​ជ្រកម្លប់​នៅក្រោម​វា ហើយ​បក្សាបក្សីនៅលើអាកាស​រស់នៅ​តាម​មែក​របស់វា​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជម្រក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ជា​ដើម​ឈើ​មាន​ស្លឹក​ល្អ​មើល ហើយ​ផល​ក៏​មាន​ច្រើន ទុក​សំរាប់​ជា​អាហារ ដល់​គ្រប់​ទាំង​អស់ ដែល​សត្វ​នៅ​ផែនដី​បាន​ជ្រក​ក្រោម ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សំបុក​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ដើម​ឈើ​នេះ​មាន​ស្លឹក​ខៀវ​ខ្ចី មាន​ផ្លែ​ដ៏​បរិបូណ៌ ធ្វើ​ជា​អាហារ​សម្រាប់​សត្វ​លោក​ទាំង​អស់ និង​ជំរក​ដល់​សត្វ​ទាំង‌ឡាយ ហើយ​មាន​បក្សា‌បក្សី​មក​ទំ​នៅ​តាម​មែក​ទៀត​ផង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

បក្សា​បក្សី​នាំ​គ្នា​ធ្វើ​សម្បុក នៅ​លើ​ដើម​ឈើ​ទាំង​នោះ ឯ​សត្វ​កុក​មាន​លំនៅ​របស់​វា នៅ​លើ​ដើម​កកោះ។


គឺ​យើង​នឹង​ដាំ​នៅ​លើ​ភ្នំ​យ៉ាង​ខ្ពស់​នៃ​ស្រុក​អ៊ីស្រា‌អែល ដើម​នោះ​នឹង​បោះ​មែក ហើយ​កើត​ផល ព្រម​ទាំង​ត្រឡប់​ទៅ​ជា​ដើម​តា‌ត្រៅ​យ៉ាង​ល្អ អស់​ទាំង​សត្វ​ស្លាប​គ្រប់​មុខ នឹង​ជ្រក​នៅ​ក្រោម ហើយ​ធ្វើ​សម្បុក នៅ​ក្រោម​ម្លប់​នៃ​មែក​វា។


អស់​ទាំង​សត្វ​ហើរ​លើ​អាកាស បាន​ធ្វើ​សម្បុក​នៅ​មែក​វា ហើយ​គ្រប់​ទាំង​សត្វ​នៅ​ដី បាន​បង្កើត​កូន​នៅ​ក្រោម​មែក​វា ឯ​អស់​ទាំង​សាសន៍​ធំៗ ក៏​អាស្រ័យ​នៅ​ក្រោម​ម្លប់​វា​ដែរ។


ហើយ​កន្លែង​ណា​ដែល​មាន​មនុស្ស​ជាតិ មាន​សត្វ​ព្រៃ​នៅ​ទីវាល និង​សត្វ​ហើរ​លើ​អាកាស​រស់​នៅ ព្រះ​បាន​ប្រទាន​មក​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ករុណា គឺ​ព្រះ​អង្គ​បាន​ប្រទាន​ឲ្យ​ព្រះ‌ករុណា​មាន​អំណាច​លើ​របស់​ទាំង​អស់​នោះ គឺ​ទ្រង់​ហើយ​ដែល​ជា​ក្បាល​ដែល​ធ្វើ​ពី​មាស​នោះ។


ដើម​នោះ​បាន​ដុះ​ធំ​ឡើង ហើយ​ក៏​មាំ ចុង​របស់​វាលូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​ក៏​មើល​វា​ឃើញ រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល។


ដើម​ឈើ​ដែល​ព្រះ​ករុណា​បាន​ឃើញ​ដុះ​ឡើង​យ៉ាង​ធំ ហើយ​មាំ ដែល​មាន​ចុង​លូត​ទៅ​ដល់​ផ្ទៃ​មេឃ ហើយ​មើល​វា​ឃើញ​រហូត​ដល់​ចុង​ផែន‌ដី​ទាំង​មូល


បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះគឺ​ព្រះ​ករុណា ដែល​បាន​ចម្រើន​ឡើងជា​ធំ ហើយ​មាន​អានុ‌ភាព។ ដ្បិត​ភាព​ធំ​របស់​ព្រះ‌ករុណា​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌ករុណា​ក៏​ដល់​ចុង​ផែន‌ដី​ដែរ។


ព្រះរាជ្យ​របស់​ព្រះ​ប្រៀប​ដូច​ជា​គ្រាប់​ពូជ​ម្យ៉ាង ដែល​មនុស្ស​ម្នាក់​យក​ទៅ​ដាំ​ក្នុង​សួន​ច្បារ គ្រាប់​ពូជ​នោះដុះ​ឡើង ទៅ​ជា​ដើម​ឈើ​មួយ ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​មក​ធ្វើ​សម្បុក​នៅតាម​មែក​របស់​វា»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម