ព្រះរាជាអើយ ព្រះករុណាបានចេញព្រះរាជបង្គាប់ថា មនុស្សទាំងអស់ដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ត្រូវតែក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ។
ដានីយ៉ែល 3:11 - ព្រះគម្ពីរខ្មែរសាកល អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយថា អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ទោសន្ធៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាមបញ្ជានេះ អ្នកណាមិនឱនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ អាល់គីតាប តាមបញ្ជានេះ អ្នកណាមិនអោនកាយក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅក្នុងភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ។ |
ព្រះរាជាអើយ ព្រះករុណាបានចេញព្រះរាជបង្គាប់ថា មនុស្សទាំងអស់ដែលឮសំឡេងស្នែង ខ្លុយ ពិណបុរាណ ចាប៉ី ពិណហាប ប៉ី និងគ្រឿងតន្ត្រីគ្រប់ប្រភេទ ត្រូវតែក្រាបថ្វាយបង្គំរូបបដិមាករមាសនេះ។
មានជនជាតិយូដាខ្លះដែលព្រះករុណាបានតាំងលើការងារក្នុងខេត្តបាប៊ីឡូន គឺសាដ្រាក់ មែសាក់ និងអ័បេឌនេកោ; ព្រះរាជាអើយ មនុស្សទាំងនេះមិនបានអើពើនឹងសេចក្ដីបង្គាប់របស់ព្រះករុណា ហើយមិនបានគោរពបម្រើព្រះរបស់ព្រះករុណាទេ ក៏មិនបានថ្វាយបង្គំរូបបដិមាករមាសដែលព្រះករុណាបានដំឡើងនោះដែរ”។
អ្នកណាមិនក្រាបថ្វាយបង្គំទេ អ្នកនោះនឹងត្រូវបោះទៅកណ្ដាលឡភ្លើងដែលកំពុងឆេះនោះភ្លាម!”។
ពួកគេទូលនៅចំពោះស្ដេចថា៖ “ព្រះរាជាអើយ ដានីយ៉ែលដែលជាម្នាក់ក្នុងចំណោមជនជម្លៀសពីយូដា មិនអើពើនឹងសេចក្ដីបង្គាប់របស់ព្រះករុណា ឬបម្រាមដែលព្រះករុណាបានឡាយព្រះហស្តលេខាហើយនោះទេ គឺគាត់នៅតែអធិស្ឋានមួយថ្ងៃបីដង”។
អស់ទាំងអគ្គទេសាភិបាលនៃអាណាចក្រ ពួកអភិបាល ពួកចៅហ្វាយខេត្ត ពួកទីប្រឹក្សា និងពួកទេសាភិបាលបានប្រឹក្សាគ្នាថា ព្រះរាជាគួរចេញរាជក្រឹត្យមួយ ហើយអនុវត្តបម្រាមនោះយ៉ាងតឹងរ៉ឹង គឺក្នុងរយៈពេលសាមសិបថ្ងៃ អស់អ្នកណាដែលអធិស្ឋានទៅព្រះណាមួយ ឬមនុស្សណាមួយ ក្រៅពីព្រះករុណាជាស្ដេច អ្នកនោះនឹងត្រូវបោះទៅក្នុងរូងតោ។
ថា៖ “យើងខ្ញុំបានឃើញគុកបិទជិតល្អណាស់ ព្រមទាំងមានពួកអ្នកយាមឈរនៅមាត់ទ្វារផង ប៉ុន្តែពេលបើកទ្វារ យើងខ្ញុំមិនឃើញអ្នកណានៅខាងក្នុងឡើយ”។