ប្រសិនបើកំហឹងរបស់មេគ្រប់គ្រងឆួលឡើងទាស់នឹងអ្នក កុំចាកចោលកន្លែងរបស់អ្នកឡើយ ដ្បិតភាពស្ងប់ស្ងាត់អាចរម្ងាប់កំហុសដ៏ធំបាន។
ដានីយ៉ែល 2:7 - ព្រះគម្ពីរខ្មែរសាកល ពួកគេទូលតបម្ដងទៀតថា៖ “សូមព្រះរាជាប្រាប់សុបិននោះដល់បាវបម្រើរបស់ទ្រង់ចុះ នោះយើងខ្ញុំនឹងបង្ហាញការកាត់ស្រាយ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេទូលឆ្លើយម្ដងទៀតថា៖ «សូមព្រះករុណាប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេទូលព្រះមហាក្សត្រសាជាថ្មីថា៖ «សូមព្រះករុណាប្រាប់យើងខ្ញុំឲ្យដឹងពីសុបិននោះមក យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យថ្វាយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេទូលឆ្លើយម្តងទៀតថា សូមតែឲ្យព្រះករុណាមានបន្ទូលប្រាប់សប្តិនោះដល់យើងខ្ញុំ ជាបាវបំរើទ្រង់ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប អាល់គីតាប ពួកគេជម្រាបស្តេចសាជាថ្មីថា៖ «សូមស្តេចប្រាប់យើងខ្ញុំឲ្យដឹងពីសុបិននោះមក យើងខ្ញុំនឹងកាត់ស្រាយអត្ថន័យជូន»។ |
ប្រសិនបើកំហឹងរបស់មេគ្រប់គ្រងឆួលឡើងទាស់នឹងអ្នក កុំចាកចោលកន្លែងរបស់អ្នកឡើយ ដ្បិតភាពស្ងប់ស្ងាត់អាចរម្ងាប់កំហុសដ៏ធំបាន។
ពួកខាល់ដេទាំងនោះក៏ទូលស្ដេច ជាភាសាអើរ៉ាមថា៖ “ព្រះរាជាអើយ សូមឲ្យព្រះករុណាមានព្រះជន្មរស់ជារៀងរហូត! សូមប្រាប់សុបិននោះដល់បាវបម្រើរបស់ទ្រង់ចុះ នោះយើងខ្ញុំនឹងបង្ហាញការកាត់ស្រាយ”។
ស្ដេចទ្រង់តបថា៖ “យើងដឹងពិតប្រាកដថា អ្នករាល់គ្នាចង់ពន្យារពេល ដោយព្រោះអ្នករាល់គ្នាឃើញថា សេចក្ដីបង្គាប់ដែលចេញពីយើងគឺដាច់ខាត។
ប្រសិនបើអ្នករាល់គ្នាមិនឲ្យយើងដឹងយល់សប្តិនោះទេ នោះមានបទបញ្ជាតែមួយសម្រាប់អ្នករាល់គ្នា។ ដ្បិតអ្នករាល់គ្នាបានឃុបឃិតគ្នាដើម្បីនិយាយពាក្យភូតភរ និងផ្ដេសផ្ដាសនៅចំពោះយើង រហូតដល់ស្ថានភាពបានផ្លាស់ប្ដូរ ដូច្នេះចូរប្រាប់យល់សប្តិនោះដល់យើងចុះ នោះយើងនឹងដឹងថា អ្នករាល់គ្នាអាចបង្ហាញការកាត់ស្រាយដល់យើងបាន”។
ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយក៏ចូលមក ហើយយើងប្រាប់យល់សប្តិនោះដល់ពួកគេ ប៉ុន្តែពួកគេឲ្យយើងដឹងការកាត់ស្រាយនៃយល់សប្តិនោះមិនបានឡើយ។