អ្នកនឹងលើកយកពាក្យចំអកនេះដាក់ស្ដេចបាប៊ីឡូនថា៖ “ពួកសង្កត់សង្កិនបានឈប់យ៉ាងណាហ្ន៎! ការច្រឡោតខឹងបានឈប់យ៉ាងណាហ្ន៎!
ដានីយ៉ែល 2:32 - ព្រះគម្ពីរខ្មែរសាកល ក្បាលរបស់រូបនោះ ធ្វើពីមាសសុទ្ធ ដើមទ្រូងរបស់វា និងដៃរបស់វាធ្វើពីប្រាក់ ពោះរបស់វា និងភ្លៅរបស់វាធ្វើពីលង្ហិន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្បាលរបស់រូបនោះធ្វើពីមាសយ៉ាងល្អ ដើមទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯក្បាលរបស់រូបនោះ ជាមាសយ៉ាងល្អ ដើមទ្រូងនឹងដៃជាប្រាក់ ពោះ នឹងភ្លៅជាលង្ហិន អាល់គីតាប ក្បាលរបស់រូបនោះធ្វើពីមាសសុទ្ធ ទ្រូង និងដៃធ្វើពីប្រាក់ ពោះ និងភ្លៅធ្វើពីលង្ហិន |
អ្នកនឹងលើកយកពាក្យចំអកនេះដាក់ស្ដេចបាប៊ីឡូនថា៖ “ពួកសង្កត់សង្កិនបានឈប់យ៉ាងណាហ្ន៎! ការច្រឡោតខឹងបានឈប់យ៉ាងណាហ្ន៎!
ជើងរបស់វាធ្វើពីដែក ហើយប្រអប់ជើងរបស់វា ផ្នែកខ្លះធ្វើពីដែក ផ្នែកខ្លះធ្វើពីដីឥដ្ឋ។
ព្រះរាជាអើយ គឺព្រះករុណាហើយ ដែលបានធំឡើង ហើយបានជាមាំ! ដ្បិតអានុភាពរបស់ព្រះករុណាបានធំឡើងដល់មេឃ ហើយរាជ្យអំណាចរបស់ព្រះករុណាបានដល់ចុងបំផុតនៃផែនដី។
នោះស្ដេចទ្រង់ពោលថា៖ “តើនេះមិនមែនជាបាប៊ីឡូនដ៏ធំដែលអញបានសាងសង់សម្រាប់ជារាជដំណាក់ ដោយអានុភាពនៃអំណាចរបស់អញ និងសម្រាប់ជាសិរីរុងរឿងនៃភាពឧត្ដុង្គឧត្ដមរបស់អញទេឬ?”។
‘ពេរេស’ គឺអាណាចក្ររបស់ព្រះករុណាត្រូវបានបែងចែក និងត្រូវបានប្រគល់ទៅជនជាតិមេឌី និងជនជាតិពើស៊ី”។
ស្ត្រីនោះស្លៀកពាក់ពណ៌ស្វាយ និងពណ៌ក្រហមឆ្អៅ ហើយតុបតែងខ្លួនដោយមាស ត្បូងដ៏មានតម្លៃ និងគជ់ ទាំងកាន់ពែងមាសមួយក្នុងដៃរបស់នាង ដែលពេញដោយសេចក្ដីគួរឲ្យស្អប់ខ្ពើម និងសេចក្ដីស្មោកគ្រោកនៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង។