ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។ យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។
ដានីយ៉ែល 2:27 - ព្រះគម្ពីរខ្មែរសាកល ដានីយ៉ែលទូលតបនៅចំពោះស្ដេចថា៖ “អាថ៌កំបាំងដែលព្រះរាជាបានសួរនោះ គ្មានហោរាចារ្យ ហោរ គ្រូមន្តអាគម ឬគ្រូទាយណា អាចបង្ហាញដល់ព្រះរាជាបានឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដានីយ៉ែលទូលស្តេចវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ គ្រូអាបធ្មប់ គ្រូអង្គុយធម៌ ឬគ្រូទាយណា អាចទូលថ្វាយព្រះករុណាបានទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដានីយ៉ែលទូលព្រះរាជាវិញថា៖ «អាថ៌កំបាំងដែលព្រះករុណាចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចទូលថ្វាយព្រះករុណាបានទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដានីយ៉ែលក៏ទូលនៅចំពោះស្តេចថា សេចក្ដីអាថ៌កំបាំងដែលព្រះករុណាបានបង្គាប់មក នោះគ្មានពួកអ្នកប្រាជ្ញ ពួកគ្រូអាបធ្មប់ ពួកគ្រូអង្គុយធម៌ ឬគ្រូទាយណា ដែលអាចនឹងកាត់ស្រាយថ្វាយព្រះករុណាបានទេ អាល់គីតាប ដានីយ៉ែលជម្រាបស្តេចវិញថា៖ «អាថ៌កំបាំងដែលស្តេចចង់ដឹងនោះ គ្មានអ្នកប្រាជ្ញ ហោរា គ្រូមន្តអាគម ឬគ្រូទាយណាអាចជម្រាបជូនស្តេចបានទេ។ |
ពួកគេឆ្លើយថា៖ “យើងបានយល់សប្តិឃើញយល់សប្តិ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយវាបានឡើយ”។ យ៉ូសែបនិយាយនឹងពួកគេថា៖ “តើការកាត់ស្រាយមិនមែនមកពីព្រះទេឬ? សូមប្រាប់ខ្ញុំមក”។
លុះព្រឹកឡើង ទ្រង់មានអំពល់ក្នុងវិញ្ញាណរបស់ទ្រង់ ដូច្នេះទ្រង់ក៏ចាត់គេឲ្យទៅហៅអស់ទាំងគ្រូធ្មប់ និងអស់ទាំងហោរាចារ្យនៃអេហ្ស៊ីបមក។ រួចផារ៉ោនក៏រៀបរាប់សុបិនរបស់ទ្រង់ដល់ពួកគេ ប៉ុន្តែគ្មានអ្នកណាអាចកាត់ស្រាយថ្វាយផារ៉ោនបានឡើយ។
ជនជាតិអេហ្ស៊ីបនឹងបាត់ស្មារតី ហើយយើងនឹងបំភាន់ផែនការរបស់ពួកគេ។ ពួកគេនឹងសួររករូបបដិមាករឥតប្រយោជន៍ ព្រលឹងខ្មោច គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង។
យើងជាអ្នកដែលបញ្ឈប់ទីសម្គាល់របស់ព្យាការីក្លែងក្លាយ ហើយធ្វើឲ្យគ្រូទាយទៅជាឆ្កួត; យើងជាអ្នកដែលបង្វែរមនុស្សមានបញ្ញា ហើយធ្វើឲ្យចំណេះដឹងរបស់ពួកគេទៅជាល្ងីល្ងើ;
គ្រប់ទាំងរឿងខាងប្រាជ្ញា និងការយល់ដឹង ដែលស្ដេចបានសួរពួកគេ នោះក៏ឃើញថាពួកគេលើសជាងអស់ទាំងពួកគ្រូធ្មប់ និងពួកហោរ ដែលនៅក្នុងអាណាចក្ររបស់ទ្រង់ទាំងមូល ដប់ដងទៅទៀត។
ដូច្នេះ ស្ដេចទ្រង់បញ្ជាឲ្យកោះហៅពួកគ្រូធ្មប់ ពួកហោរ ពួកគ្រូមន្តអាគម និងពួកខាល់ដេ ដើម្បីឲ្យទូលដល់ស្ដេចអំពីយល់សប្តិរបស់ទ្រង់។ ពួកគេក៏ចូលមកឈរនៅចំពោះស្ដេច។
ពេលនោះ ពួកគ្រូមន្តអាគម ពួកហោរ ពួកខាល់ដេ និងពួកគ្រូទាយក៏ចូលមក ហើយយើងប្រាប់យល់សប្តិនោះដល់ពួកគេ ប៉ុន្តែពួកគេឲ្យយើងដឹងការកាត់ស្រាយនៃយល់សប្តិនោះមិនបានឡើយ។