ពេលនោះ ស្ដេចនៃទិសខាងត្បូងមួម៉ៅយ៉ាងខ្លាំង ហើយចេញទៅតយុទ្ធនឹងស្ដេចនៃទិសខាងជើង។ ស្ដេចនៃទិសខាងជើងក៏តម្រៀបទ័ពដ៏ច្រើនសន្ធឹក ប៉ុន្តែទ័ពនោះនឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនៃទិសខាងត្បូង។
ដានីយ៉ែល 11:5 - ព្រះគម្ពីរខ្មែរសាកល “បន្ទាប់មក ស្ដេចនៃទិសខាងត្បូងនឹងមានកម្លាំងឡើង ប៉ុន្តែម្នាក់ក្នុងពួកមេដឹកនាំរបស់ទ្រង់នឹងមានកម្លាំងជាងទ្រង់ ហើយឡើងសោយរាជ្យវិញ; អំណាចរបស់អ្នកនោះជាអំណាចដ៏លើសលប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្តេចខាងត្បូងនឹងមានកម្លាំងខ្លាំង តែមេទ័ពម្នាក់របស់ស្ដេចនឹងមានកម្លាំងខ្លាំងជាងស្ដេច ហើយនឹងឡើងគ្រប់គ្រងអាណាចក្រមួយ ដែលធំជាងអាណាចក្ររបស់ស្ដេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចរបស់អាណាចក្រខាងត្បូងនឹងមានឫទ្ធិអំណាចយ៉ាងខ្លាំង តែមេទ័ពមួយរូបរបស់ស្ដេចនឹងមានអំណាចខ្លាំងជាង ក៏ឡើងគ្រប់គ្រងស្រុកដែរ ហើយអាណាចក្ររបស់លោកមានអំណាចខ្លាំងជាងអាណាចក្ររបស់ស្ដេចនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្តេចខាងត្បូង នឹងមានកំឡាំង តែមេទ័ពម្នាក់របស់ទ្រង់នឹងមានកំឡាំងច្រើនលើសជាង ហើយនឹងមានអំណាចសោយរាជ្យ ឯអំណាចគ្រប់គ្រងរបស់អ្នកនោះនឹងបានធំទូលាយ អាល់គីតាប ស្ដេចរបស់អាណាចក្រខាងត្បូងនឹងមានឫទ្ធិអំណាចយ៉ាងខ្លាំង តែមេទ័ពមួយនាក់របស់ស្ដេចនឹងមានអំណាចខ្លាំងជាង ក៏ឡើងគ្រប់គ្រងស្រុកដែរ ហើយអាណាចក្ររបស់គាត់មានអំណាចខ្លាំងជាងអាណាចក្ររបស់ស្ដេចនោះ។ |
ពេលនោះ ស្ដេចនៃទិសខាងត្បូងមួម៉ៅយ៉ាងខ្លាំង ហើយចេញទៅតយុទ្ធនឹងស្ដេចនៃទិសខាងជើង។ ស្ដេចនៃទិសខាងជើងក៏តម្រៀបទ័ពដ៏ច្រើនសន្ធឹក ប៉ុន្តែទ័ពនោះនឹងត្រូវបានប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនៃទិសខាងត្បូង។
“នៅគ្រានោះ មនុស្សជាច្រើននឹងក្រោកឡើងប្រឆាំងនឹងស្ដេចនៃទិសខាងត្បូង ហើយមនុស្សកំណាចក្នុងប្រជាជនរបស់អ្នកនឹងលើកខ្លួនឡើង ដើម្បីបំពេញនិមិត្តឲ្យសម្រេច ប៉ុន្តែពួកគេនឹងដួលចុះ។
“វានឹងដាស់កម្លាំង និងចិត្តរបស់ខ្លួនឡើងទាស់នឹងស្ដេចនៃទិសខាងត្បូង ដោយកងទ័ពដ៏ធំ។ ស្ដេចនៃទិសខាងត្បូងនឹងលើកទ័ពមកតទល់ ដោយកងទ័ពដ៏ធំ និងខ្លាំងពូកែក្រៃលែងផង ប៉ុន្តែទ្រង់នៅឈរមិនបានឡើយ ពីព្រោះគេនឹងគិតគូរឧបាយកលទាស់នឹងទ្រង់។
“លុះដល់គ្រាចុងបញ្ចប់ ស្ដេចនៃទិសខាងត្បូងនឹងច្រានផ្ដួលទ្រង់ ប៉ុន្តែស្ដេចនៃទិសខាងជើងនឹងមកដូចជាខ្យល់ព្យុះទាស់នឹងទ្រង់ជាមួយរទេះចម្បាំង ទ័ពសេះ និងនាវាជាច្រើន។ ទ្រង់នឹងឈ្លានពានប្រទេសនានា ព្រមទាំងជន់លិចគេ ហើយហូរកាត់ផង។
រទេះចម្បាំងដែលទឹមដោយសេះសម្បុរខ្មៅ នឹងចេញទៅស្រុកខាងជើង ហើយសេះសម្បុរសក៏ចេញទៅតាមក្រោយ រីឯសេះសម្បុរអុជៗនឹងចេញទៅស្រុកខាងត្បូង”។