អស់អ្នកដែលបង្កើតរូបឆ្លាក់គឺឥតបានការ ហើយរបស់ដែលពួកគេពេញចិត្តនោះ ក៏ឥតប្រយោជន៍ដែរ។ សាក្សីរបស់ពួកគេមើលមិនឃើញ ហើយមិនដឹងផង ដូច្នេះពួកគេនឹងអាម៉ាស់មុខ។
ដានីយ៉ែល 11:38 - ព្រះគម្ពីរខ្មែរសាកល ក៏ប៉ុន្តែទ្រង់នឹងគោរពព្រះនៃបន្ទាយជំនួសព្រះទាំងនោះ ជាព្រះមួយដែលដូនតារបស់ទ្រង់មិនដែលស្គាល់សោះ គឺទ្រង់នឹងគោរពព្រះនោះដោយមាស ប្រាក់ ត្បូងដ៏មានតម្លៃ និងរបស់ល្អប្រណិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ប៉ុន្ដែ ស្ដេចនោះនឹងគោរពព្រះដែលការពារបន្ទាយ ជាព្រះមួយដែលអយ្យកោរបស់ស្ដេចមិនបានស្គាល់ ហើយស្ដេចយកមាស ប្រាក់ និងត្បូងមានតម្លៃ ព្រមទាំងរបស់ថ្លៃវិសេសទៅថ្វាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក៏ប៉ុន្តែ ស្ដេចនោះគោរពព្រះមួយ ជាព្រះការពារបន្ទាយ ហើយយកមាស ប្រាក់ ត្បូង ពេជ្រ និងរបស់ដ៏មានតម្លៃទៅថ្វាយ។ អយ្យកោរបស់ស្ដេចមិនដែលស្គាល់ព្រះនេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទោះបើយ៉ាងនោះ គង់តែវានឹងគោរពតាមព្រះនៃបន្ទាយដែរ ហើយឯព្រះ១ដែលពួកឰយុកោវាមិនបានស្គាល់សោះ នោះវានឹងគោរពដោយមាស ប្រាក់ នឹងត្បូងមានតំឡៃ ហើយនឹងរបស់ថ្លៃវិសេស អាល់គីតាប ក៏ប៉ុន្តែ ស្ដេចនោះគោរពព្រះមួយ ជាព្រះការពារបន្ទាយ ហើយយកមាស ប្រាក់ ត្បូង ពេជ្រ និងរបស់ដ៏មានតម្លៃទៅជូន។ អយ្យកោរបស់ស្ដេចមិនដែលស្គាល់ព្រះនេះទេ។ |
អស់អ្នកដែលបង្កើតរូបឆ្លាក់គឺឥតបានការ ហើយរបស់ដែលពួកគេពេញចិត្តនោះ ក៏ឥតប្រយោជន៍ដែរ។ សាក្សីរបស់ពួកគេមើលមិនឃើញ ហើយមិនដឹងផង ដូច្នេះពួកគេនឹងអាម៉ាស់មុខ។
ទ្រង់នឹងមិនយកចិត្តទុកដាក់ចំពោះបណ្ដាព្រះនៃដូនតារបស់ទ្រង់ ឬចំពោះព្រះដែលមនុស្សស្រីប្រាថ្នាចង់បាននោះទេ ក៏មិនយកចិត្តទុកដាក់ចំពោះព្រះណាមួយឡើយ ពីព្រោះទ្រង់នឹងលើកខ្លួនឡើងលើអ្វីៗទាំងអស់។
ទ្រង់នឹងចាត់វិធានការទាស់នឹងបន្ទាយដ៏រឹងមាំដោយពឹងលើព្រះដទៃ។ ទ្រង់នឹងបង្កើនសិរីរុងរឿងដល់អ្នកដែលទទួលស្គាល់ទ្រង់ ហើយឲ្យពួកគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកដីធ្លីឲ្យសម្រាប់ជារង្វាន់ផង។
យ៉ាងណាមិញ នឹងមានម្នាក់ពីវង្សត្រកូលរបស់នាងក្រោកឡើងជំនួសតំណែងរបស់ស្ដេចនោះ។ ទ្រង់នឹងចេញទៅទាស់នឹងកងទ័ពនោះ ហើយចូលទៅក្នុងបន្ទាយរបស់ស្ដេចនៃទិសខាងជើង ក៏ចាត់វិធានការលើពួកគេ ហើយមានជ័យជម្នះ។
យ៉ាងណាមិញ ព្រះវិញ្ញាណមានបន្ទូលយ៉ាងច្បាស់ថា នៅគ្រាចុងបញ្ចប់នឹងមានអ្នកខ្លះដកខ្លួនចេញពីជំនឿ ដោយស្ដាប់តាមវិញ្ញាណបោកប្រាស់ និងសេចក្ដីបង្រៀនរបស់ពួកអារក្ស
ទំនិញនោះ គឺមាស ប្រាក់ ត្បូងដ៏មានតម្លៃ គជ់ ក្រណាត់ផាឌិបដ៏ប្រណិត ក្រណាត់ពណ៌ស្វាយ ក្រណាត់សូត្រ ក្រណាត់ពណ៌ក្រហមឆ្អៅ ឈើក្រអូបគ្រប់ប្រភេទ គ្រឿងភ្លុកគ្រប់ប្រភេទ គ្រឿងផ្សេងៗដែលធ្វើពីឈើដ៏មានតម្លៃ ពីលង្ហិន ដែក និងថ្មកែវ