ដ្បិតការច្របាច់ទឹកដោះគោធ្វើឲ្យចេញប៊័រ ការច្របាច់ច្រមុះធ្វើឲ្យចេញឈាម ការច្របាច់កំហឹងធ្វើឲ្យចេញជម្លោះ៕
ដានីយ៉ែល 11:20 - ព្រះគម្ពីរខ្មែរសាកល “បន្ទាប់មក នឹងមានម្នាក់ក្រោកឡើងជំនួសតំណែងរបស់ទ្រង់ ជាអ្នកដែលចាត់អ្នកទារពន្ធហួសប្រមាណឲ្យទៅសម្រាប់ភាពរុងរឿងរបស់អាណាចក្រ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃ អ្នកនោះនឹងត្រូវបានកម្ទេច មិនមែនដោយកំហឹង ក៏មិនមែនដោយសង្គ្រាមដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក នឹងមានស្តេចមួយអង្គឡើងសោយរាជ្យជំនួស ទ្រង់នឹងចាត់អ្នកជំរិតទារពន្ធម្នាក់ ដើម្បីទ្រទ្រង់ភាពថ្កុំថ្កើងក្នុងអាណាចក្រ តែប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស មិនមែនដោយកំហឹង ឬដោយសង្គ្រាមទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ អាល់គីតាប ស្ដេចមួយនាក់ទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។ |
ដ្បិតការច្របាច់ទឹកដោះគោធ្វើឲ្យចេញប៊័រ ការច្របាច់ច្រមុះធ្វើឲ្យចេញឈាម ការច្របាច់កំហឹងធ្វើឲ្យចេញជម្លោះ៕
យើងនឹងនាំមាសមកជំនួសលង្ហិន ក៏នឹងនាំប្រាក់មកជំនួសដែក លង្ហិនជំនួសឈើ ហើយដែកជំនួសថ្មផង។ យើងនឹងធ្វើឲ្យសេចក្ដីសុខសាន្តទៅជាអ្នកត្រួតត្រាអ្នក ហើយធ្វើឲ្យសេចក្ដីសុចរិតទៅជាអ្នកគ្រប់គ្រងអ្នកផង។
“បន្ទាប់ពីនេះ នឹងមានម្នាក់ដែលគួរឲ្យមើលងាយក្រោកឡើងជំនួសតំណែងរបស់អ្នកនោះ ដែលរាជ្យអំណាចដ៏រុងរឿងមិនត្រូវបានប្រគល់ដល់វា គឺវាមកដល់ក្នុងពេលមានសេចក្ដីសុខស្រួល ហើយឆក់យករាជ្យអំណាចដោយការបញ្ជោរ។
យ៉ាងណាមិញ នឹងមានម្នាក់ពីវង្សត្រកូលរបស់នាងក្រោកឡើងជំនួសតំណែងរបស់ស្ដេចនោះ។ ទ្រង់នឹងចេញទៅទាស់នឹងកងទ័ពនោះ ហើយចូលទៅក្នុងបន្ទាយរបស់ស្ដេចនៃទិសខាងជើង ក៏ចាត់វិធានការលើពួកគេ ហើយមានជ័យជម្នះ។