ដានីយ៉ែល 11:20 - អាល់គីតាប20 ស្ដេចមួយនាក់ទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល20 “បន្ទាប់មក នឹងមានម្នាក់ក្រោកឡើងជំនួសតំណែងរបស់ទ្រង់ ជាអ្នកដែលចាត់អ្នកទារពន្ធហួសប្រមាណឲ្យទៅសម្រាប់ភាពរុងរឿងរបស់អាណាចក្រ ប៉ុន្តែក្នុងប៉ុន្មានថ្ងៃ អ្នកនោះនឹងត្រូវបានកម្ទេច មិនមែនដោយកំហឹង ក៏មិនមែនដោយសង្គ្រាមដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦20 បន្ទាប់មក នឹងមានស្តេចមួយអង្គឡើងសោយរាជ្យជំនួស ទ្រង់នឹងចាត់អ្នកជំរិតទារពន្ធម្នាក់ ដើម្បីទ្រទ្រង់ភាពថ្កុំថ្កើងក្នុងអាណាចក្រ តែប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស មិនមែនដោយកំហឹង ឬដោយសង្គ្រាមទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥20 ស្ដេចមួយអង្គទៀតដែលឡើងស្នងរាជ្យ នឹងចាត់ជនកំណាចមួយរូបឲ្យទៅរឹបអូសយកទ្រព្យពីវិមានដ៏ថ្កុំថ្កើងជាងគេក្នុងអាណាចក្រ ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក ស្ដេចនោះនឹងត្រូវវិនាស តែមិនមែនដោយការបះបោរ ឬដោយសង្គ្រាមទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤20 បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ សូមមើលជំពូក |