Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ស្ដេច​មួយ​អង្គ​ទៀត​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​ឲ្យ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​អាណា‌ចក្រ ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស តែ​មិន​មែន​ដោយ​ការ​បះ‌បោរ ឬ​ដោយ​សង្គ្រាម​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 “បន្ទាប់មក នឹង​មាន​ម្នាក់​ក្រោកឡើង​ជំនួស​តំណែង​របស់ទ្រង់ ជា​អ្នកដែល​ចាត់​អ្នក​ទារពន្ធហួសប្រមាណ​ឲ្យទៅ​សម្រាប់​ភាពរុងរឿង​របស់​អាណាចក្រ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ថ្ងៃ អ្នកនោះ​នឹង​ត្រូវបាន​កម្ទេច មិនមែន​ដោយ​កំហឹង ក៏​មិនមែន​ដោយ​សង្គ្រាម​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 បន្ទាប់​មក នឹង​មាន​ស្តេច​មួយ​អង្គ​ឡើង​សោយ‌រាជ្យ​ជំនួស ទ្រង់​នឹង​ចាត់​អ្នក​ជំរិត​ទារ​ពន្ធ​ម្នាក់ ដើម្បី​ទ្រទ្រង់​ភាព​ថ្កុំ​ថ្កើង​ក្នុង​អា‌ណា‌ចក្រ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស មិន​មែន​ដោយ​កំហឹង ឬ​ដោយ​សង្គ្រាម​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 បន្ទាប់​នោះ​មក នឹង​មាន​ស្តេច​១​សោយ‌រាជ្យ​ឡើង​ជំនួស ជា​អ្នក​ដែល​នឹង​ចាត់​ភ្នាក់‌ងារ ឲ្យ​ដើរ​កាត់​ស្រុក​រុងរឿង​ក្នុង​នគរ ដើម្បី​រ៉ឹង​ទារ​សួយ តែ​ក្រោយ​មក​មិន​យូរ​ថ្ងៃ ស្ដេច​នោះ​នឹង​ត្រូវ​បំផ្លាញ​ទៅ មិន​មែន​ក្នុង​ការ​កំហឹង ឬ​ការ​សង្គ្រាម​នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ស្ដេច​មួយ​នាក់​ទៀត​ដែល​ឡើង​ស្នង​រាជ្យ នឹង​ចាត់​ជន​កំណាច​មួយ​រូប​ឲ្យ​ទៅ​រឹប​អូស​យក​ទ្រព្យ​ពី​វិមាន​ដ៏​ថ្កុំ‌ថ្កើង​ជាង​គេ​ក្នុង​អាណា‌ចក្រ។ ប៉ុន្តែ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ស្ដេច​នោះ​នឹង​ត្រូវ​វិនាស តែ​មិន​មែន​ដោយ​ការ​បះ‌បោរ ឬ​ដោយ​សង្គ្រាម​ទេ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​យេហូ‌យ៉ាគីម​បាន​ហូត​ពន្ធ​ពី​ប្រជា‌ជន​នៅ​ក្នុង​ស្រុក គឺ​ស្ដេច​បង្ខំ​ពួក​គេ​ឲ្យ​បង់​ជា​មាស ជា​ប្រាក់ ដូច​ព្រះ‌ចៅ​ផារ៉ោន​បាន​កំណត់​ទុក។ លុះ​បាន​គ្រប់​ចំនួន​ហើយ ស្ដេច​ក៏​យក​ទៅ​ថ្វាយ​ព្រះ‌ចៅ​ផារ៉ោន​នេកោ។


បើ​អ្នក​ចម្រាញ់​ទឹក​ដោះ​គោ អ្នក​នឹង​បាន​ខ្លាញ់​ទឹក​ដោះ បើ​វាយ​ច្រមុះ នឹង​ចេញ​ឈាម ហើយ​បើ​បញ្ឆេះ​កំហឹង នឹង​បង្ក​ជម្លោះ។


យើង​នឹង​ឲ្យ​គេ​យក​មាស​មក​ជំនួស​លង្ហិន ប្រាក់​ជំនួស​ដែក លង្ហិន​ជំនួស​ឈើ ដែក​ជំនួស​ថ្ម។ យើង​ឲ្យ​សន្តិ‌ភាព និង​យុត្តិធម៌ គ្រប់‌គ្រង ហើយ​កាន់​អំណាច​លើ​អ្នក។


ពេល​នោះ មាន​មនុស្ស​ម្នាក់​គួរ​ឲ្យ​មាក់‌ងាយ ឡើង​សោយ​រាជ្យ ដោយ​ឥត​នរណា​អភិសេក​ជា​ស្ដេច។ ស្ដេច​ថ្មី​នេះ​ដណ្ដើម​យក​រាជ​សម្បត្តិ​បាន ក្នុង​គ្រា​មាន​សុខ‌សាន្ត‌ត្រាណ ដោយ​ប្រើ​កល‌ល្បិច។


ពេល​នោះ នឹង​មាន​ស្ដេច​មួយ​អង្គ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្ដេច​នេះ​នឹង​លើក​ទ័ព​ទៅ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ជើង ហើយ​មាន​ជ័យ‌ជម្នះ។


នេះ​ជា​សេចក្ដី​ប្រកាស ដែល​ព្រះ‌ជាម្ចាស់​សម្តែង​ឲ្យ​ព្យាការី​ហាបា‌គូក​ឃើញ​ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម