នៅពេលពួកធ្វើអាក្រក់ គឺបច្ចាមិត្ត និងសត្រូវរបស់ខ្ញុំ បានចូលមកជិតដើម្បីស៊ីសាច់ខ្ញុំ ពួកគេក៏បានជំពប់ ហើយដួលទៅ។
ដានីយ៉ែល 11:19 - ព្រះគម្ពីរខ្មែរសាកល ទ្រង់នឹងបែរព្រះភក្ត្ររបស់ទ្រង់ទៅបន្ទាយនៅទឹកដីរបស់ទ្រង់វិញ ប៉ុន្តែទ្រង់នឹងជំពប់ ហើយដួល ក៏គ្មានអ្នកណាឃើញទ្រង់ទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ស្ដេចនឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួនវិញ តែស្ដេចនឹងជំពប់ដួល គ្មានអ្នកណាឃើញទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្ដេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួន តែទ្រង់នឹងចំពប់ដួល ឥតមានអ្នកណាឃើញទៀតឡើយ។ អាល់គីតាប បន្ទាប់មក ស្ដេចវិលទៅធ្វើសឹកតាមក្រុងដែលមានកំពែង នៅស្រុករបស់ខ្លួនវិញ តែស្ដេចត្រូវបរាជ័យ ហើយវិនាសសូន្យទៅ។ |
នៅពេលពួកធ្វើអាក្រក់ គឺបច្ចាមិត្ត និងសត្រូវរបស់ខ្ញុំ បានចូលមកជិតដើម្បីស៊ីសាច់ខ្ញុំ ពួកគេក៏បានជំពប់ ហើយដួលទៅ។
ខ្ញុំធ្លាប់ឃើញមនុស្សអាក្រក់ដ៏កាចសាហាវ ហើយគេរីកឡើងដូចរុក្ខជាតិខៀវខ្ចីនៅទីកំណើតរបស់វា។
ប៉ុន្តែគេកន្លងបាត់ទៅ ហើយមើល៍! មិនមានគេទៀតទេ! ទោះបីជាខ្ញុំស្វែងរកគេក៏ដោយ ក៏រកមិនឃើញដែរ។
ផែនដីនឹងទ្រេតទ្រោតដូចមនុស្សស្រវឹង ហើយយីកយោកដូចខ្ទម។ ការបំពានរបស់វានឹងសង្កត់ធ្ងន់លើវា ដូច្នេះវានឹងដួលឥតក្រោកឡើងទៀតឡើយ។
យ៉ាងណាមិញ នឹងមានម្នាក់ពីវង្សត្រកូលរបស់នាងក្រោកឡើងជំនួសតំណែងរបស់ស្ដេចនោះ។ ទ្រង់នឹងចេញទៅទាស់នឹងកងទ័ពនោះ ហើយចូលទៅក្នុងបន្ទាយរបស់ស្ដេចនៃទិសខាងជើង ក៏ចាត់វិធានការលើពួកគេ ហើយមានជ័យជម្នះ។