ពេលនោះ ពួកសត្រូវរបស់ខ្ញុំនឹងថយទៅក្រោយវិញ នៅថ្ងៃដែលខ្ញុំស្រែកហៅ។ ខ្ញុំដឹងការនេះហើយថាព្រះនៅខាងខ្ញុំ!
ដានីយ៉ែល 11:17 - ព្រះគម្ពីរខ្មែរសាកល ទ្រង់សម្រេចព្រះទ័យចូលមកដោយកម្លាំងនៃអាណាចក្រទាំងមូលរបស់ទ្រង់ ហើយអនុវត្តតាមកិច្ចព្រមព្រៀងជាមួយស្ដេចនៃទិសខាងត្បូង។ ទ្រង់នឹងប្រទានបុត្រីរបស់អង្គទ្រង់ដល់ស្ដេចនៃទិសខាងត្បូង ដើម្បីបំផ្លាញអាណាចក្រនោះ ប៉ុន្តែនាងនឹងមិនឈរខាងទ្រង់ឡើយ ក៏មិនគាំទ្រទ្រង់ដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចមានបំណងចូលមក ដោយឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន ហើយចងសម្ព័ន្ធភាព ជាមួយស្ដេចខាងត្បូង។ ស្ដេចនឹងលើកបុត្រីរបស់ខ្លួនឲ្យធ្វើជាមហេសី ក្នុងគោលបំណងបំផ្លាញអាណាចក្រនោះ តែពុំបានសម្រេចតាមបំណងឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចខាងជើងមានបំណងទៅជួបស្ដេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្ដេចខាងត្បូង។ ទ្រង់លើកបុត្រីឲ្យធ្វើជាមហេសីស្ដេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្ដេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់នឹងមានគំនិតគិតនាំកំឡាំងនៃរាជ្យទ្រង់ទាំងអស់មកទៀត តែទ្រង់បែរជាតាំងស្ពានមេត្រីវិញ ហើយក៏សំរេចតាមនោះ រួចលើកបុត្រីខ្លួន ឲ្យដល់ស្តេចខាងត្បូង ដើម្បីនឹងគិតបំផ្លាញទ្រង់ តែនាងមិនចូលគំនិត ឬសំរេចតាមបំណងបិតាឡើយ អាល់គីតាប ស្ដេចខាងជើងមានបំណងទៅជួបស្ដេចខាងត្បូង ដើម្បីបង្ហាញឫទ្ធិអំណាចនៃអាណាចក្រទាំងមូលរបស់ខ្លួន និងចង់ចងស្ពានមេត្រីជាមួយស្ដេចខាងត្បូង។ ស្តេចលើកបុត្រីឲ្យធ្វើជាភរិយាស្ដេចខាងត្បូង ក្នុងគោលបំណងបោកបញ្ឆោតស្ដេចនោះ តែពុំបានសម្រេចដូចបំណងឡើយ។ |
ពេលនោះ ពួកសត្រូវរបស់ខ្ញុំនឹងថយទៅក្រោយវិញ នៅថ្ងៃដែលខ្ញុំស្រែកហៅ។ ខ្ញុំដឹងការនេះហើយថាព្រះនៅខាងខ្ញុំ!
នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
ទ្រង់នឹងបែរព្រះភក្ត្ររបស់ទ្រង់ទៅបន្ទាយនៅទឹកដីរបស់ទ្រង់វិញ ប៉ុន្តែទ្រង់នឹងជំពប់ ហើយដួល ក៏គ្មានអ្នកណាឃើញទ្រង់ទៀតឡើយ។
ក្រោយពី ‘ប្រាំពីរគ្រា’ គុណនឹងហុកសិបពីរនោះ អ្នកដែលត្រូវបានចាក់ប្រេងអភិសេក នឹងត្រូវបានកាត់ចេញ ហើយគាត់គ្មានអ្វីឡើយ រួចប្រជាជនរបស់អ្នកដឹកនាំដែលនឹងមកដល់ នឹងបំផ្លាញទីក្រុង និងទីវិសុទ្ធនោះ។ ចុងបញ្ចប់នៃហេតុការណ៍នោះនឹងមកដោយមានទឹកជំនន់ ក៏មានសង្គ្រាមរហូតដល់ចុងក្រោយ គឺការហិនហោចត្រូវបានកំណត់ហើយ។
អ្នកដែលមិននៅខាងខ្ញុំ គឺប្រឆាំងនឹងខ្ញុំ ហើយអ្នកដែលមិនប្រមូលជាមួយខ្ញុំ គឺកម្ចាត់កម្ចាយវិញ។
អ្នកដែលមិននៅខាងខ្ញុំ គឺប្រឆាំងនឹងខ្ញុំ ហើយអ្នកដែលមិនប្រមូលជាមួយខ្ញុំ អ្នកនោះកម្ចាត់កម្ចាយវិញ។
លុះជិតដល់ថ្ងៃនៃការយាងឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ ព្រះអង្គក៏តាំងព្រះទ័យយាងទៅយេរូសាឡិម។
បើដូច្នេះ តើយើងនឹងនិយាយដូចម្ដេចចំពោះសេចក្ដីទាំងនេះ? ប្រសិនបើព្រះនៅខាងយើង តើនរណាអាចប្រឆាំងនឹងយើងបាន?