បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
ដានីយ៉ែល 1:15 - ព្រះគម្ពីរខ្មែរសាកល លុះផុតដប់ថ្ងៃទៅ ភិនភាគពួកគេត្រូវបានឃើញថាប្រសើរជាង ហើយធាត់ជាងអស់ទាំងពួកយុវជនដែលហូបអាហាររបស់ស្ដេចទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដប់ថ្ងៃកន្លងផុតទៅ មុខរបស់គេស្រស់ល្អជាង ហើយមានសាច់ថ្លាជាងពួកយុវជន ដែលបរិភោគអាហាររបស់ស្តេចទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និងមានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគព្រះស្ងោយរបស់ស្ដេចទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ផុត១០ថ្ងៃទៅនោះមុខគេបានស្រស់ជាង ហើយគេមានសាច់ល្អជាងពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេចទៅទៀត អាល់គីតាប លុះដប់ថ្ងៃកន្លងផុតទៅ យុវជនទាំងបួននាក់មានមុខស្រស់ល្អ និងមានសាច់ថ្លាជាងពួកយុវជនដែលបានបរិភោគអាហាររបស់ស្ដេចទៅទៀត។ |
បន្តិចបន្តួចដែលមនុស្សសុចរិតមាន ប្រសើរជាងភាពបរិបូររបស់មនុស្សអាក្រក់ជាច្រើននាក់ទៅទៀត។
ព្រះពររបស់ព្រះយេហូវ៉ាធ្វើឲ្យមានស្ដុកស្ដម្ភ ហើយព្រះអង្គមិនបន្ថែមការនឿយហត់ក្នុងព្រះពរនោះឡើយ។
ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាម ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថ្វាយសិរីរុងរឿងដល់នាមរបស់យើងទេ នោះយើងនឹងបញ្ជូនបណ្ដាសាមកលើអ្នករាល់គ្នា ហើយដាក់បណ្ដាសាដល់ពររបស់អ្នករាល់គ្នាផង។ មែនហើយ យើងបានដាក់បណ្ដាសាហើយ ដោយព្រោះអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់”។
ព្រះយេស៊ូវមានបន្ទូលតបថា៖“មានសរសេរទុកមកថា: ‘មនុស្សមិនមែនរស់ដោយនំប៉័ងតែប៉ុណ្ណោះទេ គឺដោយគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះវិញ’ ”។