ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានប្រាំពីរកញ្ឆេពេញ។
កិច្ចការ 9:25 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងកញ្ឆេ សម្រូតចុះតាមកំពែងក្រុងនៅពេលយប់។ Khmer Christian Bible ដូច្នេះពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងកញ្ជើមួយ ហើយសម្រូតគាត់ចុះតាមកំផែងក្រុងទាំងយប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់លោកក៏យកលោកដាក់ក្នុងកញ្ជើមួយ សម្រូតចុះតាមកំផែងក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ នៅពេលយប់ ពួកសិស្សរបស់លោកបានដាក់លោកក្នុងជាលមួយ សម្រូតចុះទៅខាងក្រៅកំពែងក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយក្នុងវេលាយប់ ពួកសិស្សយកកញ្ជើមកដាក់គាត់សំរូតចុះតាមកំផែងក្រុងទៅ។ អាល់គីតាប ប៉ុន្ដែ នៅពេលយប់ ពួកសិស្សរបស់គាត់បានដាក់គាត់ក្នុងជាលមួយ សំរូតចុះទៅខាងក្រៅកំពែងក្រុង។ |
ពួកគេទាំងអស់គ្នាបានហូបឆ្អែត។ បន្ទាប់មក ពួកគេប្រមូលបំណែកដែលសេសសល់បានប្រាំពីរកញ្ឆេពេញ។
ដូច្នេះ ពួកសិស្សបានសម្រេចចិត្តផ្ញើជំនួយទៅបងប្អូនដែលរស់នៅយូឌា តាមសមត្ថភាពរៀងៗខ្លួន។
ប៉ុន្តែផែនការសម្ងាត់របស់ពួកគេបានដឹងដល់សូល។ ពួកគេឃ្លាំមើលទ្វារក្រុងទាំងយប់ទាំងថ្ងៃ ដើម្បីសម្លាប់គាត់។
សូលបានមកដល់យេរូសាឡិម ហើយព្យាយាមចូលរួមជាមួយពួកសិស្ស ប៉ុន្តែទាំងអស់គ្នាខ្លាចគាត់ ហើយមិនជឿថាគាត់ជាសិស្សទេ។
ប៉ុន្តែខ្ញុំត្រូវគេសម្រូតចុះក្នុងកញ្ឆេតាមបង្អួចនៅកំពែងក្រុង ហើយបានគេចផុតពីកណ្ដាប់ដៃរបស់គាត់៕