ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញដោយព្រះហស្តរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គបានដាំដូនតារបស់យើងខ្ញុំវិញ; ព្រះអង្គបានធ្វើទុក្ខជាតិសាសន៍នានា ប៉ុន្តែព្រះអង្គបានធ្វើឲ្យដូនតារបស់យើងខ្ញុំចម្រើនឡើងវិញ។
កិច្ចការ 7:45 - ព្រះគម្ពីរខ្មែរសាកល គឺព្រះពន្លាដែលដូនតារបស់យើងបានទទួលតៗមក ហើយនាំយកមកជាមួយយ៉ូស្វេ ចូលក្នុងទឹកដីកម្មសិទ្ធិរបស់សាសន៍ដទៃដែលព្រះបានបណ្ដេញចេញពីមុខដូនតារបស់យើង រហូតដល់សម័យដាវីឌ។ Khmer Christian Bible ដូនតារបស់យើងក៏ទទួលរោងនោះតៗគ្នាតាមជំនាន់ ព្រមទាំងបាននាំយកទៅជាមួយលោកយ៉ូស្វេនៅគ្រាកាន់កាប់ទឹកដីរបស់សាសន៍ដទៃ ដែលព្រះជាម្ចាស់បានបណ្ដេញពួកគេចេញពីមុខដូនតារបស់យើងរហូតដល់ជំនាន់ស្ដេចដាវីឌ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បុព្វបុរសរបស់យើងក៏ទទួលរោងនោះតៗមក ហើយបាននាំយកមកជាមួយលោកយ៉ូស្វេ ពេលគេចាប់យកទឹកដីពីសាសន៍នានា ដែលព្រះបានបណ្តេញចេញពីមុខបុព្វបុរសរបស់យើង។ រោងនោះ នៅរហូតដល់ជំនាន់ព្រះបាទដាវីឌ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុព្វបុរសរបស់យើងបានទទួលព្រះពន្លាតៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់លោកយ៉ូស្វេ គឺជាជាតិសាសន៍ដែលព្រះជាម្ចាស់បានដេញចេញពីមុខពួកគេ។ ព្រះពន្លានេះនៅគង់វង្សរហូតដល់ជំនាន់ព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកឰយុកោយើងក៏ទទួលរោងនោះតៗមក ហើយបាននាំចូលមកក្នុងស្រុក ជាមួយនឹងលោកយ៉ូស្វេ ក្នុងកាលដែលគេចាប់យកអស់ទាំងនគររបស់ពួកសាសន៍ដទៃ ដែលព្រះបានបណ្តេញ ពីមុខពួកឰយុកោយើងចេញ ដរាបដល់រាជ្យហ្លួងដាវីឌ។ អាល់គីតាប បុព្វបុរសរបស់យើងបានទទួលជំរំសក្ការៈតៗគ្នា ហើយសែងចូលទៅក្នុងទឹកដីដែលរឹបយកពីជាតិសាសន៍នានា ក្រោមការដឹកនាំរបស់យ៉ូស្វេ គឺជាជាតិសាសន៍ដែលអុលឡោះបានដេញចេញពីមុខពួកគេ។ ជំរំសក្ការៈនេះនៅគង់វង្សរហូតដល់ជំនាន់ទត។ |
ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញដោយព្រះហស្តរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គបានដាំដូនតារបស់យើងខ្ញុំវិញ; ព្រះអង្គបានធ្វើទុក្ខជាតិសាសន៍នានា ប៉ុន្តែព្រះអង្គបានធ្វើឲ្យដូនតារបស់យើងខ្ញុំចម្រើនឡើងវិញ។
ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគាត់ ហើយបែងចែកមរតកដល់ពួកគាត់ដោយខ្សែរង្វាស់ ក៏ឲ្យបណ្ដាកុលសម្ព័ន្ធនៃអ៊ីស្រាអែលរស់នៅក្នុងរោងរបស់ខ្លួន។
ព្រះអង្គបានយកដើមទំពាំងបាយជូរចេញពីអេហ្ស៊ីប ព្រះអង្គបានបណ្ដេញប្រជាជាតិនានាចេញ ហើយដាំដើមទំពាំងបាយជូរនោះវិញ។
ក្រោយពីបំផ្លាញប្រជាជាតិទាំងប្រាំពីរនៅដែនដីកាណាន ព្រះអង្គបានប្រទានទឹកដីនោះដល់ពួកគេជាមរតក។
ដ្បិតប្រសិនបើយ៉ូស្វេបានឲ្យពួកគេសម្រាក ព្រះអង្គមុខជាមិនមានបន្ទូលអំពីថ្ងៃផ្សេងទៀតនៅពេលក្រោយទេ។